26 C
Phnom Penh
Saturday, October 1, 2022

ខ្សែប្រយុទ្ធ Sanchez បានព្រៀមព្រៀងលើគោលការណ៍ ដើម្បីចូលរួមជាមួយក្លិប Marseille

(ម៉ាសេ)៖ ក្លិបបារាំង Olympique de Marseille និងកីឡាករ Alexis Sanchez បានព្រមព្រៀងលើគោលការណ៍ សម្រាប់ខ្សែប្រយុទ្ធឈីលី ដែលមានកិច្ចសន្យារយៈពេល ២ឆ្នាំក្នុងការចូលរួមជាមួយក្លិប។ នេះបើតាមការបញ្ជាក់ពីក្លិបដែលលេងនៅលីគ Ligue 1 ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

កីឡាករវ័យ ៣៣ឆ្នាំរូបនេះ បានចាកចេញពីក្លិប Inter Milan បន្ទាប់ពីកិច្ចសន្យារបស់លោកបានលុបចោល ដោយមានការព្រមព្រៀងពីទ្វេភាគីកាលពីថ្ងៃចន្ទ ខណៈខ្សែប្រយុទ្ធ Sanchez ជាកីឡាករដែលជាប់លេងបានច្រើនជាងគេបំផុតរបស់ក្រុមជម្រើសជាតិឈីលី និងជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ ហើយរូបគេក៏ធ្លាប់លេងឲ្យក្លិបអាជីព FC Barcelona, Arsenal និងក្លិប Manchester United ផងដែរ។

Sanchez បានបង្ហាញខ្លួន ១០៩ប្រកួតនិងបានស៊ុត ២០គ្រាប់ក្នុងការប្រកួតទាំងអស់សម្រាប់ក្លិប Inter Milan បន្ទាប់ពីបានផ្លាស់មកពីក្លិប United កាលពីឆ្នាំ២០១៩ ប៉ុន្តែកម្រនឹងបង្ហាញខ្លួនណាស់ ក្នុងក្រុមជម្រើសដំបូងកាលពីរដូវកាលមុន។

ក្លិប Marseille កាលពីរដូវកាលមុនបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ក្នុងលីគកំពូលបារាំង Ligue 1 និងបានឡើងទៅកាន់ការប្រកួត Champions League រដូវកាលថ្មីនេះផងដែរ៕
ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត