26 C
Phnom Penh
Saturday, October 1, 2022

ខ្សែប្រយុទ្ធ Martial នឹងអវត្តមានពីការប្រកួតបើកឆាករបស់ Man Utd ប៉ះ Brighton

(មេនឆេស្ទឺ)៖ ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Anthony Martial នឹងខកខានក្នុងការប្រកួតបើកឆាកលីគ Premier League នាថ្ងៃអាទិត្យ ប៉ះក្រុម Brighton & Hove Albion ដោយសារតែបញ្ហារបួសស្រាល ប៉ុន្តែកីឡាករទើបចុះកិច្ចសន្យាថ្មី Christian Eriksen និង Lisandro Martinez អាចនឹងចាប់ផ្តើមលេង។ នេះបើតាមសម្តីអ្នកចាត់ការ Erik ten Hag ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។

Martial បានស៊ុតបញ្ចូលទី៣គ្រាប់ក្នុងការប្រកួតលក្ខណៈមិត្តភាព មុនបើករដូវកាល បន្ទាប់ពីវិលត្រឡប់មកពីការលេងខ្ចីជើងរបស់លោកនៅឯក្លិប Sevilla ហើយលោក Ten Hag រំពឹងថា កីឡាករសញ្ជាតិបារាំងរូបនេះ នឹងជាសះស្បើយពីរបួសឆាប់ៗ។

សូមជម្រាបថា United កំពុងស្វែងរកការបង្កើនសមត្ថភាពរបស់ខ្លួន លើការបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ របស់ពួកគេកាលពីរដូវកាលមុន៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_imgspot_img