33 C
Phnom Penh
Sunday, September 24, 2023

ខ្សែប្រយុទ្ធ Jota ចុះកិច្ចសន្យាថ្មីរយៈពេលវែងជាមួយ Liverpool

(លីវើភូល)៖ ខ្សែប្រយុទ្ធ Diogo Jota បានចុះកិច្ចសន្យាថ្មីរយៈពេលវែងជាមួយក្លិប Liverpool។ នេះបើតាមក្លិបលេងនៅលីគ Premier League បានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

Liverpool មិនបានបង្ហាញពីរយៈពេលនៃកិច្ចសន្យាថ្មីនេះនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា កីឡាករលំដាប់អន្តរជាតិព័រទុយហ្គាល់រូបនេះ បានចុះកិច្ចសន្យាបន្តលេងរយៈពេល ៥ឆ្នាំទៀតដែលអនុញ្ញាតឲ្យរូបលោកលេងនៅកីឡដ្ឋាន Anfield រហូតដល់ឆ្នាំ២០២៧។

Jota បានជួយ Liverpool ឈ្នះពានរង្វាន់ FA Cup និង League Cup កាលពីរដូវកាលមុន ស្របពេលពួកគេបានបញ្ចប់នៅចំណាត់ថ្នាក់ទី២ ក្នុងលីគ Premier League តិចជាងត្រឹមតែ ១ពិន្ទុប៉ុណ្ណោះពីក្រុមជើងឯក Manchester City និងបានឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ដោយពួកគេបានចាញ់ក្រុម Real Madrid។

សូមរំឭកថា កីឡាករវ័យ ២៥ឆ្នាំរូបនេះបានទៅដល់កីឡដ្ឋាន Anfield ក្រោយផ្លាស់មកពីក្លិប Wolverhampton Wanderers ក្នុងឆ្នាំ២០២០ និងបានស៊ុតបញ្ចូលទី៣៤គ្រាប់ ក្នុងការបង្ហាញខ្លួន ៨៥លើកសម្រាប់ហង្សក្រហម Liverpool នៅគ្រប់ការប្រកួតទាំងអស់៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_img

អានបន្ត

spot_img
spot_img