26 C
Phnom Penh
Tuesday, February 7, 2023

ខ្សែបម្រើ Paul Pogba នឹងអវត្តមានពីការប្រចួលរួមការពារពាន World Cup នៅប្រទេសកាតា

(អឺរ៉ុប)៖ ខ្សែបម្រើក្លិប Juventus និងក្រុមជម្រើសជាតិបារាំង Paul Pogba ត្រូវបានរបាយការណ៍បង្ហាញថា នឹងត្រូវអវត្តមានពីព្រឹត្តិការណ៍ FIFA World Cup 2022 ក្នុងការពារតំណែងជើងឯករបស់ក្រុមបារាំង ដែលពួកគេធ្វើបានកាលពីឆ្នាំ២០១៨។ នេះបើតាមប្រភពពី BBC នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

បរុសវ័យ ២៩ឆ្នាំ Pogba មិនទាន់បានចូលលេងជាមួយក្រុម Juventus ក្នុងលីគ Serie A នោះទេក្នុងរដូវកាលនេះ គិតចាប់តាំងពីចាកចេញមកពីក្លិប Manchester United ដែលកីឡាកររូបនេះបានរងរបួសជង្គង់កាលពីខែកក្កដា ដោយមិនមានការវះកាត់ឲ្យសមសម្រប់តាមការប្រកួតនោះទេ។

គួរំឭកផងថា សម្រាប់ក្រុមជម្រើសជាតិបារាំង បានស្ថិតក្នុងពូល D ដែលនឹងចាប់ផ្តើមប្រកួតដំបូងជាមួយក្រុមអូស្ត្រាលី នាថ្ងៃទី២២ ខែវិច្ឆិកា មុនពេលទៅប៉ះក្រុមដាណឺម៉ាក និងទុយណេស៊ី ខណៈខ្សែបម្រើឆ្នើម Pogba កន្លងមករូបគេបានលេង ៩១ប្រកួតរកបាន ១១គ្រាប់ឲ្យជម្រើសជាតិផងដែរ៕
ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img