30 C
Phnom Penh
Saturday, October 1, 2022

ខ្សែការពារ Emerson របស់ Chelsea នឹងចូលរួមជាមួយ West Ham លើកិច្ចព្រមព្រៀងតម្លៃ ១៥លានផោន

(ឡុងដ៍)៖ ក្លិប West Ham United គ្រោងនឹងចុះហត្ថលេខាជាមួយខ្សែការពារឆ្វេង Emerson Palmieri មកពីក្លិប Chelsea លើកិច្ចសន្យាតម្លៃ ១៥លានផោន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

កីឡាករវ័យ ២៨ឆ្នាំលំដាប់អន្តរជាតិអ៊ីតាលីរូបនេះ បានចំណាយពេលមួយរដូវកាលមុនលេងខ្ចីជើងនៅក្លិប Lyon ហើយបានតស៊ូ ដើម្បីក្លាយជាកីឡាករពេញជើងនៅឯក្លិបម្ចាស់កីឡដ្ឋាន Stamford Bridge ចាប់តាំងពីការផ្លាស់មកពីក្លិប Roma កាលពីឆ្នាំ២០១៨។

Emerson គ្រោងនឹងបញ្ចប់ការធ្វើតេស្តសុខភាពនៅថ្ងៃអង្គារ មុនពេលការផ្លាស់ទៅលេងនៅក្លិប West Ham ត្រូវបានបញ្ជាក់។

ម្ចាស់ពានរង្វាន់ Euro 2020 រូបនេះ នឹងក្លាយជាកីឡាករទី៧ ដែលបានចុះកិច្ចសន្យាជាមួយក្លិបញញួរធំ West Ham ក្នុងរដូវក្តៅនេះ។

ក្លិបដែលដឹកនាំដោយលោក David Moyes នេះ បច្ចុប្បន្នស្ថិតនៅបាតតារាង Premier League ដោយពុំទាន់រកបានពិន្ទុនោះទេ ក្រោយលេង ៣ប្រកួត៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត