27 C
Phnom Penh
Thursday, December 8, 2022

ខ្លាំងគ្រាន់បើ ខុសហើយហ៊ាន យកខ្សែក្រវ៉ាត់វាយមកលេីសមត្ថកិច្ចទៀត

បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដោយសារល្មើសច្បាប់ចរាចរណ៍ និងមិនស្តាប់ការណែនាំ ព្រមទាំងយកខ្សែក្រវ៉ាត់វាយមកលេីសមត្ថកិច្ចថែមទៀតផងនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៣:០០រសៀល មានបុរសម្នាក់ឈ្មោះ ប៊ូ សុខមាន មុខរបរកម្មករសំណង់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ផ្លាកលេខព្រៃវែង-៥៤០១៣ បានបើកបរល្មើសច្បាប់ចរាចរណ៍ ដោយមិនពាក់មួកសុវត្ថិភាពនៅពេលបើកបរ នៅពេលសមត្ថកិច្ចធ្វើការឃាត់ ដើម្បីធ្វើការណែនាំអប់រំ បែរជាមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ថែមទាំងជេរប្រមាទមេីលងាយ​ និងយកខ្សែក្រវ៉ាត់វាយមកលេីសមត្ថកិច្ចថែមទៀតផង ដោយឃើញសកម្មភាពប្រើអំពើហិង្សាមកលើសមត្ថកិច្ចដូច្នេះ មន្ត្រីនៅគោលដៅអនុវត្តច្បាប់ក៏ធ្វើការចាប់ឃាត់ខ្លួន ដើម្បីយកមកធ្វើការសួរនាំនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់។

ដោយផ្តោតសំខាន់ទៅលើចំណុចមួយចំនួនដូចជា៖ ការរារាំងដល់ការអនុវត្តច្បាប់របស់មន្ត្រីមានសមត្ថកិច្ច ជេរប្រមាថមើល និងប្រើអំពើហិង្សាវាយតប់មកលើមន្ត្រីអនុវត្តច្បាប់៕


ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img