26 C
Phnom Penh
Friday, June 24, 2022

ខ្លាឃ្មុំធំដ៏កម្រ បានបង្ហាញខ្លួនក្នុងតំបន់ការពារធម្មជាតិ ក្នុងប្រទេកម្ពុជា

ស្តាប់អត្ថបទជាសំឡេង

កោះកុង៖ សត្វខ្លាឃ្មុំធំ (Asiatic Black Bear ឬឈ្មោះវិទ្យាសាស្ត្រ Ursus thibetanus) ត្រូវគេថតបានកាលពីពេលថ្មីៗកន្លងទៅនេះ ដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង។ នេះបើយោងតាមការឱ្យដឹងពីក្រសួងបរិស្ថាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។

ក្រសួងបរិស្ថាន បានបញ្ជាក់ថា សត្វខ្លាឃ្មុំធំនេះ ជាប្រភេទខ្លាឃ្មុំមានមាឌធំជាងគេ ក្នុងចំណោមខ្លាឃ្មុំទាំងអស់ ដែលដងខ្លួនរបស់វាគ្របដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចីរាងដូចអក្សរ V នៅខាងក្រោមករបស់វា។ វាជាសត្វរស់នៅតែឯង និងរស់នៅជាគូនៅរដូវបន្តពូជតែប៉ុណ្ណោះ ហើយវាចូលចិត្តរស់នៅតាមតំបន់ខ្ពង់រាប តំបន់ព្រៃពាក់កណ្តាលស្រោង និងវាលស្មៅក្រាស់ៗ។ ចំណីរបស់ខ្លាឃ្មុំធំនេះមានដូចជា ឃ្មុំ ព្រួត ឫសឈើ សត្វល្អិត និងរុក្ខជាតិមួយចំនួន។

យោងតាមរបាយណ៍របស់មន្ត្រីជំនាញ បានឱ្យដឹងថា សត្វខ្លាឃ្មុំធំនេះ មានវត្តមាននៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង នៅភូមិភាគនិរតី ខេត្តកោះកុង ខេត្តពោធិ៍សាត់ (ជួរភ្នំក្រវាញ) ជាដើម។ ខ្លាឃ្មុំធំ កំពុងស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល៕

អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត