កំពង់ឆ្នាំង៖ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ខេត្តកំពង់ឆ្នាំង បាននាំចេញផលនេសាទ យកទៅលក់នៅក្រៅខេត្តបានចំនួន ៣៨.១៣០តោន។


លោកបានឲ្យដឹងទៀតថា ក្រៅពីការនាំចេញត្រីស្រស់ ប្រជានេសាទបានធ្វើការកែឆ្នៃផលនេសាទបាចំនួន ៨.៩៥០តោនផងដែរ។ ក្នុងនោះប្រហុកបានចំនួន ៤.៣៥០តោន ផ្អកបានចំនួន៦០០តោន,ម៉ាំបានចំនួន
៧៥តោន, ត្រីឆ្អើរបានចំនួន ៨៩០តោន,ត្រីងៀតបានចំនួន៩៣០តោន,ត្រីប្រឡាក់បានចំនួន ១.៩៧៥តោន, ត្រីហាលបានចំនួន ៧០តោន ,ខ្លាញ់ត្រីបានចំនួន ២៥តោន, កំពឹសក្រៀមបានចំនួន ៣៥តោន,និងទឹកត្រីបានចំនួន១០០.០០០លីត្រ។


លោកលី ឡា បានឲ្យដឹងបន្ថែមទៀតថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង បានងាកមកចាប់យកមុខរបរចិញ្ចឹមត្រីជាលក្ខណ:គ្រួសារកាន់តែច្រើនជាងមុន ទោះបីទីផ្សារនៅមិនប្រសើរនៅឡើយក៏ដោយ។ នៅក្នុងឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋចិញ្ចឹមត្រីតាមបែ បានចំនួន ៧៤០បែ និងការចិញ្ចឹមតាមស្រះបានចំនួន៦៣១ស្រះ៕














អត្ថបទ និងរូបភាពដោយ Puthinews
YOUTUBE | Puthinews