រដ្ឋបាលខេត្តកែប គ្រោងនឹងសាងសង់កំពង់ផែស្តង់ដារចំនួនពីរ សម្រាប់វិស័យជលផល និងទេសចរណ៍ ក្រោមគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានបំណងអភិវឌ្ឍឧស្សាហកម្មទាំងនេះនៅក្នុងខេត្ត។


លោក វ៉ៅ សុខា អភិបាលរងខេត្តទទួលបន្ទុក បានឱ្យដឹងថាមន្ត្រីខេត្ត និងក្រុមការងាររបស់ ADB កំពុងធ្វើការលើគម្រោងបង្កើតទីតាំងកំពង់ផែ។
លោកនិយាយថាគម្រោងសាងសង់ និងកែប្រែកំពង់ផែនេសាទទាំង ២នេះ ស្ថិតក្នុងគម្រោង ជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព របស់ ADB ដែលគ្រោងចំណាយថវិកា ១០០លានដុល្លារ លើខេត្តជាប់មាត់សមុទ្រទាំង៤ របស់ប្រទេសកម្ពុជា។


ការចំណាយ ៥០ លានដុល្លារនៃគម្រោងនេះនឹងមកពី ADB (១០ លានដុល្លារ) មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (១០ លានដុល្លារ) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (French Development Agency) (៣០ លានដុល្លារ)។


លោកបន្តថា៖ «ការអភិវឌ្ឍកំពង់ផែទាំងពីរនេះនឹងជួយសម្រួលដល់វិស័យទេសចរណ៍ និងទូកនេសាទ»។
គម្រោងនេះត្រូវបានពិភាក្សាផងដែរនៅក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន នៅពេលដែលលោក វ៉ៅ សុខា អភិបាលរងខេត្តកែប និងតំណាង ADB ដឹកនាំដោយលោក Saunders Lindsay ប្រធានក្រុមគម្រោងជលផលឆ្នេរសមុទ្រ និងនិរន្តរភាពកម្ពុជា។
លោក សុខា បាននិយាយថាការកសាងចំណតទូកផ្សារក្តាម និងការកែលម្អចំណតទូកឲ្យក្លាយទៅជាផែស្តង់ដាសម្រាប់ជលផលនេសាទ និងសម្រាប់វិស័យទេសចរណ៍ផងដែរ។


ADB និយាយថាគម្រោងនេះនឹងជួយវិស័យជលផលក្នុងការជំរុញវិធានការបន្សាំ និងកាត់បន្ថយដែលសមស្របទៅនឹងប្រព័ន្ធអេកូឡូស៊ីឆ្នេរ និងសមុទ្រនីមួយៗ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្រោយការប្រមូលផលដែលធន់នឹងអាកាសធាតុ និងជំរុញការវិនិយោគក្នុងខ្សែសង្វាក់តម្លៃប្រកបដោយសុវត្ថិភាព និងនិរន្តរភាព ព្រមទាំងការផ្តល់ហិរញ្ញប្បទានសម្រាប់សមុទ្រក្នុងការគ្រប់គ្រងជលផល។


ខេត្តកែបក៏កំពុងសាងសង់កំពង់ផែទេសចរណ៍តម្លៃ ១,៦ លានដុល្លារ ដែលមានទីតាំងនៅកោះទន្សាយ ចម្ងាយប្រហែល ៤.៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្តកែប។ ការសាងសង់នេះកំពុងដំណើរការក្រោមហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍មហាអនុតំបន់ទន្លេមេគង្គរបស់ ADB សម្រាប់គម្រោងកំណើនរួមដំណាក់កាលទី II៕


ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News