ភ្នំពេញ ៖ ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ មានក្រុមអ្នកបើកបរ រថយន្តចង្កូត ស្តាំជាច្រើននាក់ បានប្រមូលផ្តុំនាធ្វើការតវ៉ានៅចំណុចរង្វង់មូលគួរស្រូវ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានបិទ ផ្លូវទាំងស្រុងទាំងបួនច្រក ។
បើតាមពិនិត្យជាក់ស្តែង គឺមានមនុស្សខ្ទង់រយនាក់ និងឡាន១០៥ គ្រឿង។ ពួកគេបានធ្វើការទាមទារមួយចំណុច គឺសុំបង់ពន្ធ តែសុំមិនកែចង្កូត។
គួររំឭកថា ការប្រមូលពន្ធ និងអាករនាំចូលលើរថយន្ត គ្មានពន្ធមានស្រាប់ក្នុងប្រទេស នឹងត្រូវបញ្ចប់ត្រឹម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ …។ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា (អគរ) នឹងអនុវត្តវិធានការ បង្ក្រាបយ៉ាងម៉ឺងម៉ាត់ ៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News