27 C
Phnom Penh
Thursday, June 23, 2022

ក្រុមហ៊ុនចំនួនពីរសហការគ្នាផលិតអ៊ីដ្រូសែនពីវារីអគ្គិសនីនៅកម្ពុជា និងម៉ាឡេស៊ី

ក្រុមហ៊ុន PESTECH International Berhad និង Hydrogene De France SA បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ដើម្បីសហការផលិតអ៊ីដ្រូសែនបៃតងពីរោងចក្រវារីអគ្គីសនីនៅកម្ពុជា និងនៅម៉ាឡេស៊ី។

ក្រោមអនុស្សរណៈយោគយល់គ្នានេះ ភាគីទាំងពីរនឹងសហការគ្នាដើម្បីអភិវឌ្ឍការងារទាក់ទងនឹងគម្រោងក្នុងតំបន់នៃប្រទេស ម៉ាឡេស៊ី និងកម្ពុជាជាដំណាក់កាលដំបូង។ HDF Energy នឹងចាប់ផ្តើមមុនគេលើគម្រោងអភិវឌ្ឍន៍ពាក់ព័ន្ធនឹងការចាត់ចែងធនធានមនុស្ស និងសំម្ភារៈ។

ចំណែក ក្រុមហ៊ុន PESTECH នឹងមានតួនាទីជាអ្នកទំនាក់ទំនងទីផ្សារក្នុងស្រុក និងជាអ្នកសម្របសម្រួល។ PESTECH នឹងត្រូវបានផ្តល់សិទ្ធិក្នុងការជ្រើសរើសដៃគូរ (First right of refusal)សម្រាប់ការងារវិស្វកម្ម លទ្ធកម្ម ការសាងសង់ និងការចាត់ចែងការងារគម្រោងតាមគម្រោង។សិទ្ធិក្នុងការជ្រើសរើសដៃគូរ នឹងអាស្រ័យលើលក្ខណៈវិនិច្ឆ័យនៃការបង្កើតប្រាក់ចំណេញដែលត្រូវបញ្ជាក់នៅដំណាក់កាលបន្ទាប់ដោយអ្នកឱ្យខ្ចីនៅក្រៅប្រទេស និងក្នុងប្រទេស។

PESTECH បាននិយាយថាកិច្ចសហការនេះ “ត្រូវបានគេរំពឹងថានឹងបំពេញបន្ថែម និងស្របតាមការផ្លាស់ប្តូរសកលសម្រាប់ថាមពលប្រកបដោយចីរភាព និងការបំភាយឧស្ម័នកម្រិតសូន្យនៅក្នុងផ្នែកផលិតថាមពល និងអគ្គិសនីផ្លូវដែក”។

អនុស្សរណៈយោគយល់គ្នា នេះមានប្រសិទ្ធភាពរយៈពេលបីឆ្នាំ។

រោងចក្រ​វារីអគ្គិសនី​ដែល​ពាក់ព័ន្ធ​និង​ក្រុមហ៊ុន​ផ្ទាល់​របស់​ពួកគេ​មិន​មាន​ឈ្មោះ​ក្នុង​ការ​ចេញផ្សាយ​នោះ​ទេ។

HDF Energy អភិវឌ្ឍរោងចក្រថាមពលអ៊ីដ្រូសែន ដើម្បីផ្តល់ថាមពលអគ្គិសនីបន្ត ឬតាមតម្រូវការពីប្រភពថាមពលកកើតឡើងវិញ រួមផ្សំជាមួយឥន្ធនៈដែលមានថាមពលខ្ពស់។

PESTECH គឺជាក្រុមហ៊ុនបច្ចេកវិទ្យាថាមពលអគ្គិសនីរួមបញ្ចូលគ្នារបស់ប្រទេសម៉ាឡេស៊ី។ អាជីវកម្មស្នូលរបស់ក្រុមហ៊ុននេះគឺការរចនា លទ្ធកម្ម ការសាងសង់ ការដំឡើង និងការដាក់ឱ្យដំណើរការនៃស្ថានីយរងតង់ស្យុងខ្ពស់ និងបន្ថែមតង់ស្យុងខ្ពស់ ខ្សែបញ្ជូន និងប្រព័ន្ធខ្សែថាមពលក្រោមបាតសមុទ្រ។ 

ដោយ៖ Puthinews

- Advertisement -spot_imgspot_img

អានបន្ត