27 C
Phnom Penh
Saturday, July 13, 2024

ក្រុមហ៊ុនខ្នាតយក្សជប៉ុន ត្រៀមសាងសង់រោងចក្រទី២ នៅខេត្តពោធិ៍សាត់ជាមួយទុនវិនិយោគជាង ៦៥០ លានដុល្លារ

ក្រុមហ៊ុន Minebeaរបស់ជប៉ុន នឹងបើកការដ្ឋានសាងសង់រោងចក្រទី២ របស់ខ្លួននៅខែកញ្ញា ឆ្នាំ ២០២៤ មុខឆាប់ៗនេះ ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ លើ ទំហំដី ៥០ ហិកតា ដែលមានទុនប្រមាណជាង ៦៥០ លានដុល្លារអាមេរិក និងបង្កើតការងារប្រមាណ ៨ ពាន់កន្លែង។លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ប្រាប់ឱ្យដឹងនៅថ្ងៃទី ១៩ ខែមិថុនានេះថា រោងចក្រនេះ បានដកប្រតិបត្តិការមួយចំនួនចេញពីប្រទេសសិង្ហបុរីមកម្ពុជាដោយសម្លឹងឃើញសក្តានុពល ការគាំទ្រថាមពលអគ្គិសនី ខណៈកម្ពុជាកំពុងផលិតថាមពលអគ្គិសនីករកើតឡើងវិញច្រើនលើសលប់ដែលមានភាពការទាក់ទាញ។ លោក កែវ រតនៈ បញ្ជាក់ថា ថាមពល កកើតឡើងវិញ ដែលជាថាមពលចេញពីពន្លឺព្រះអាទិត្យ នឹងក្លាយជាជន្ទល់ធ្វើឱ្យរោងក្រដំណើរការនៅកម្ពុជា។សូមជំរាបថា ក្រុមហ៊ុន Minebea Mitsumi បានបើកដំណើរការអាជីវកម្មរបស់ខ្លួនដំបូងនៅកម្ពុជា កាលពីឆ្នាំ២០១១ វិនិយោគលើមុខសញ្ញាផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែកម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទ ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ។ បច្ចុប្បន្នក្រុមហ៊ុន Minebea កំពុងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋជិត ៧ ពាន់នាក់៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img