26 C
Phnom Penh
Saturday, October 1, 2022

ក្រុមក្មេងទំនើងបង្ហោះម៉ូតូ និងកៃច្នៃបំពង់ស៊ីម៉ាំងបង្កការរំខានដល់ពលរដ្ឋ នៅតំបន់បឹងកក់ ត្រូវសមត្ថកិច្ចឃាត់ធ្វើកិច្ចសន្យាអប់រំ

(ភ្នំពេញ)៖ ក្រុមក្មេងទំនើងបង្ហោះ ជ្រេម៉ូតូ និងកែច្នៃបំពង់ស៉ីម៉ាំឮខ្លាំងៗបង្កការរំខានដល់ប្រជាពលរដ្ឋ នៅចំណុចក្នុងកំបន់បឹងកក់ ផ្លូវR6 សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនរួមជាមួយម៉ូតូ៨គ្រឿង ដើម្បីយកធ្វើកិច្ចសន្យាអប់រំណែនាំ នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ថាមានករណីក្រុមក្មេងទំនើងតែងតែធ្វើការបង្ហោះម៉ូតូ ជ្រេម៉ូតូ និងប្រើប្រាស់បំពង់ស៊ីម៉ាំងកែច្នៃដែលបង្កសំឡេងរំខានខ្លាំង ហើយតែងតែបង្កបញ្ហាក្នុងតំបន់បឹងកក់ បន្ទាប់ពីទទួលព័ត៌មានមកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការបង្ក្រាប និងឃាត់ម៉ូតូចំនួន៨គ្រឿង។

ម៉ូតូទាំង៨គ្រឿង ដែលត្រូវបានឃាត់ទុកបណ្ដោះអាសន្ន ហើយម្ចាស់ត្រូវធ្វើកិច្ចសន្យាអប់រំនោះ រួមមាន៖

*ទី១៖ ម៉ូតូម៉ាក HondaMSX ពាក់ផ្លាកលេខ ភ្នំពេញ2DC-0955
*ទី២៖ ម៉ូតូម៉ាក Yamaha MX King ពាក់ផ្លាកលេខ ភ្នំពេញ1IG-6549
*ទី៣៖ ម៉ូតូម៉ាក Honda click ពាក់ផ្លាកលេខ ភ្នំពេញ1IQ-7055
*ទី៤៖ ម៉ូតូម៉ាក Honda MSX ពាក់ផ្លាកលេខ ភ្នំពេញ1IT-4421
*ទី៥៖ ម៉ូតូម៉ាក Honda PCX ពាក់ផ្លាកលេខ ភ្នំពេញ1FH-7637
*ទី៦៖ ម៉ូតូម៉ាក Yamaha MHX King ពាក់ផ្លាកលេខ ភ្នំពេញ1IB-0977
*ទី៧៖ ម៉ូតូម៉ាក Honda wave ពាក់ផ្លាកលេខ ភ្នំពេញ1FH-6156
*ទី៨៖ ម៉ូតូម៉ាក BMW1000RR គ្មានស្លាកលេខ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត