25 C
Phnom Penh
Tuesday, August 9, 2022

ក្រុមការងារក្រសួងសាធារណការ ឃាត់បានរថយន្តដឹកលើសទម្ងន់កំណត់ជាង៥៧ម៉ឺនគ្រឿង ក្នុងរយៈពេល៩ខែឆ្នាំនេះ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន៥៧៨.១០៣គ្រឿង ដែលក្នុងនោះ មានយានយន្តផ្ទុកលើសក្នុងកម្រិតអនុគ្រោះចំនួន ៥៧៥.៨៥៦ គ្រឿង និងយានយន្តលើសទម្ងន់កម្រិតកំណត់ ដែលបានពិន័យមានចំនួន២.២៤៧គ្រឿង ដែលរួមទាំងយានយន្តដែលឃាត់ទុកចំនួន២២៩គ្រឿង។

នេះបើយោងតាមលោក សេង ឈួន ប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលសម្រេចបានក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២១ និងលើកទិសដៅបន្តកាលពីពេលថ្មីៗនេះ។

លោកបញ្ជាក់ដែរថា ជាទិសដៅបន្តគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួត ពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នឹងបន្តផ្សព្វផ្សាយ និងពន្យល់ណែនាំដល់ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ដេប៉ូខ្សាច់ ថ្ម និងសាធារណជនទាំងអស់ឱ្យបានដឹងកាន់តែទូលំទូលាយ អំពីបទដ្ឋានច្បាប់នានាដែលពាក់ព័ន្ធការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជាពិសេសច្បាប់ស្តីពីផ្លូវថ្នល់ត្រង់មាត្រា២៦ និងមាត្រា៦០ និងសេចក្ដីជូនដំណឹងស្តីពីការពង្រឹងវិធានការបន្ថែមចំពោះយានយន្តធនធំ ។

គួរបញ្ជាក់ថា យោងតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់បានកំណត់ថា អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដែលដឹកទំនិញលើផ្លូវថ្នល់ មិនចូលថ្លឹងនៅស្ថានីយជញ្ជីងតាមបណ្តាញផ្លូវនោះទេ នឹងត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន៥០ម៉ឺនរៀល ខណៈផ្ទុកទម្ងន់លើសពី២០ភាគរយនៃទម្ងន់កម្រិតកំណត់ និងត្រូវឱ្យរើទំនិញចេញ និងឃាត់ទុកចំនួន១ឆ្នាំ និងពិន័យអន្តរការណ៍ជាប្រាក់ចំនួន៣០ម៉ឺនរៀល ក្នុងទម្ងន់១តោន ព្រមទាំងដកបណ្ណបើកបរ និងព្យួរទុករយៈពេល២ឆ្នាំ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

- Advertisement -spot_imgspot_img

អានបន្ត

spot_imgspot_img
spot_imgspot_img
spot_imgspot_img