29 C
Phnom Penh
Wednesday, February 12, 2025

ក្រុងប៉ោយប៉ែតដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងធ្លាក់មកពីប្រទេសថៃ

ស្តាប់អត្ថបទជាសំឡេង

បន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែតដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងធ្លាក់មកពីប្រទេសថៃ ជាលើកទី២ បណ្តាលឱ្យប៉ះពាល់ដល់សង្កាត់ចំនួន២គឺ សង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល ខណៈដែលអាជ្ញាធរកំពុងជម្លៀសប្រជាពលរដ្ឋចំនួន ១១៦គ្រួសារ ទៅកាន់ទីទួលសុវត្ថភាព គិតត្រឹមល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។ នេះបើយោងតាមការឱ្យដឹងពីអាជ្ញាធរក្រុងប៉ោយប៉ែត។

ដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងក្រុមការងារកងកម្លាំងទាំងអស់ក្នុងក្រុងប៉ោយប៉ែត បានចាត់ចែងផ្តល់គ្រឿងឧបភោគបរិភោគ ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់យ៉ាងយកចិត្តទុកដាក់បំផុត។ ចំណែកមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ក៏បានដឹកនាំអ្នកស្ម័គ្រចិត្តកបាទក្រហមកម្ពុជា ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅលើទីទួលសុវត្ថិភាព ដែលត្រូវបានជម្លៀសចេញពីទឹកជំនន់នោះ។

សូមបញ្ជាក់ថា ពលរដ្ឋដែលត្រូវបានជម្លៀសទាំង១១៦គ្រួសារនោះ ត្រូវបានបញ្ជូនទៅទីទួលសុវត្ថិភាព សាលាពន្លឺសង្ឃឹមកូរ៉េ ដែលមានប្រជាពលរដ្ឋចំនួន ៤៩គ្រួសារ វត្តបាលិលេយ្យចំនួន ២៩គ្រួសារ និងពលរដ្ឋក្នុងសង្កាត់ផ្សារកណ្តាល ត្រូវបានបញ្ជូនទៅទីទួលបូរីខេអិនដែលមានចំនួន ២៧គ្រួសារ និងទួលគោកស្បែងចំនួន ១១គ្រួសារ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img