ស្តាប់អត្ថបទជាសំឡេង


ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ថា បច្ចុប្បន្នក្រុមការងារក្រសួងកំពុងដំណើរការដល់ដំណាក់កាលស្រង់
បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ សម្រាប់ការប្រឡប់បាក់ឌុបឆ្នាំនេះ ខណៈលទ្ធផលនឹងប្រកាសនៅថ្ងៃទី១៨ និង១៩ តាមការគ្រោងទុក។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ ប្រាប់ Punthi News ថា ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុបថ្ងៃ២៧-២៨ធ្នូ ២០២១ ត្រូវបានបញ្ចប់ទាំងស្រុងក្រោមការបំពេញភារកិច្ចយ៉ាងសកម្មនិងទំនួលខុសត្រូវខ្ពស់ពីប្រធាន អនុប្រធានមណ្ឌលកំណែ
គណៈកម្មការទាំងអស់ ព្រមទាំងការចូលរួមសង្កេតការណ៍ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ខណៈបច្ចុប្បន្នក្រុមការងារក្រសួងកំពុងដើរដល់ដំណាក់កាលស្រង់
បូកពិន្ទុដោយកុំព្យូទ័រនិងផ្ទៀងផ្ទាត់ពិន្ទុហើយសម្រាប់ការប្រឡប់បាក់ឌុបឆ្នាំនេះ ដោយដំណើរការស្រង់ និងបូកពិន្ទុនេះនឹងត្រូវធ្វើឲ្យចប់នៅថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២២។


សូមបញ្ជាក់ថា បើតាមការគ្រោងទុកលទ្ធផលនៃការប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡង ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលគឺនៅរសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ និងនៅតាមមណ្ឌល ប្រឡងក្នុងខេផ្សេងទៀត
គឺនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ និមានការផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនង សង្គម
ផ្លូវការ របស់ ក្រសួង អប់រំ ។
គួររំលឹកដែរថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១១៤ ១៨៣ នាក់ ក្នុងនោះសិស្សស្រីចំនួន៦០ ៣៩៧ នាក់ ដោយចែកចេញជា ២០៤ មណ្ឌល ស្មើនឹង ៤ ៦១៦ បន្ទប់ ដោយក្នុងមួយបន្ទប់មានបេក្ខជនចំនួន ២៥ នាក់ ៕






អត្ថបទ និងរូបភាពដោយPuthinews