33 C
Phnom Penh
Thursday, June 23, 2022

ក្រសួងសុខាភិបាលដាស់តឿនការប្រុងប្រយ័ត្នជម្ងឺអុតស្វា

ក្រសួងសុខាភិបាលកម្ពុជាបាន ចេញសេចក្តីណែនាំពីវិធានការការពារជាមុននូវការចម្លង ជំងឺអុតស្វា ដែលកំពុងរាលដាលលើសាកលលោក ។

អុតស្វា ជាប្រភេទនៃជម្ងឺឆ្លងមួយតាម រយៈការប៉ះពាល់ស្បែកជាមួយនឹងអ្នកជម្ងឺ និងវីរុសអុតស្វាយនេះ បានកើតឡើងប្រទេសជិត ២០ហើយក្នុងនោះប្រទេសអារ៉ាប់អេមីរ៉ាត, ប្រទេសឆេកនិងប្រទេសស្លូវ៉ានី គឺជាប្រទេសដែល មានការឆ្លងចុងក្រោយកាលពីថ្ងៃអង្គារកន្លងមកនេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះបាន ថ្លែងថាកម្ពុជានៅមិនទាន់មានករណីជំងឺនេះទេ ប៉ុន្តែក្រសួងសុខាភិបាល អំពាវនាវដល់ ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយត្រូវយកចិត្តទុកដាក់អនុវត្តវិធានការ បង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទដែលអាចកើតមានឡើងជាយថាហេតុ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានដាស់តឿនការប្រញាប់មករកក្រុមគ្រូពេទ្យបើមានមុខសញ្ញាសង្ស័យនៃ ជម្ងឺដែលគេបានរៀបរាប់ និងត្រូវដាក់ឱ្យនៅដាច់ដោយឡែក រហូតដល់អ្នកជំងឺបានព្យាបាល ជាសះស្បើយ ឬមានការបញ្ជាក់ពីមន្ទីរពិសោធន៍ នូវលទ្ធផលអវិជ្ជមានវីរុសអុតស្វានេះ។

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត