ពីមួយជំហានទៅមួយជំហានរបស់ក្រសួងបរិស្ថានគឺឆ្ពោះទៅមុខជានិច្ច ដើម្បីកម្ពុជាស្អាត។ នេះជាស្មារគន្លឹះរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានថ្លែងឡើងនៅក្នុងពីធីចុះអនុស្សារណៈយោគយល់គ្នាស្តីពី ប្រព័ន្ធ ស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ “សម្រាប់ផ្ទាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេបំផុតនៅកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤។ ការថ្លែងឡើងដើម្បីស្វាគមន៍ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកាកូឡា ក្នុងដំណើរឆ្ពោះទៅមុខជាមួយក្រសួងបរិស្ថាន ដើម្បីកម្ពុជា ស្អាតខ្មែរធ្វើបាន! ដែល ជាយុទ្ធនាការទី២ បន្ទាប់ពីយុទ្ធនាការ ថ្ងៃនេះខ្ញុំ មិនប្រើថង់ប្លាស្ទិកទេដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាជាង ៨លាននាក់។ ជំហានបន្ទាប់គឺច្បាស់ណាស់ថា នឹងទទួលបានជោគជ័យ និងការសាទរពីប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ពីព្រោះថា បច្ចុប្បន្នឃុំ/សង្កាត់ចំនួន ១១៤ហើយ ដែលបានចូលរួមក្នុងចលនាស្អាតរបស់កម្ពុជាយ៉ាងសកម្ម និងចេញពីទឹកចិត្តដ៏ស្មោះត្រង់ ពេញដោយក្តីស្រឡាញ់។ ចលនាស្អាតនេះកំពុងផុសផុលក្នុងបេះដូងរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីបង្ហាញនូវភាពស្អាតបាតនេះ ទៅកាន់ឆាកអន្តរជាតិថាដើម្បីបង្ហាញនូវភាពស្អាតបាតនេះយទៅកាន់ឆាកអន្តរជាតិថាកម្ពុជាស្អាតខ្មែរធ្វើបាន សូមអញ្ជើញភ្ញៀវអន្តរជាតិទាំងអស់មកទស្សនាកម្ពុជាចុះបាននូវស្នាមញញឹមចេញពីបេះដូងដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋកម្ពុជា ប្រកបដោយទំនួលខុសត្រូវ និងធានានូវតម្លាភាព តម្លៃមិនមានការកាប់កោរ ឡើងថ្លៃ ឬកេងបន្លំភ្ញៀវទេសចរណ៍លើតម្លៃលក់ផលិតផលនានាឡើយ។





ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New