30 C
Phnom Penh
Tuesday, July 23, 2024

ក្នុងប្រតិបត្តិការបង្រាបបទល្មើសនេសាទ សមត្ថកិច្ច២នាក់រងរបួសស្រាល និងកាណូត១គ្រឿងបានឆេះខ្ទេច

ខេត្តកំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ច២នាក់បានរករបួសស្រាល និងកាណូតបាឡាស្មាច់១គ្រឿងបានឆេះខ្ទេចទាំងស្រុង នៅក្នុងហេតុការណ៍បង្ក្រាបបទល្មើសនេសាទមួយ ដែលបានប្រព្រឹត្តឡើងនៅវេលាម៉ោង ៨ និង៣៥នាទីយប់ថ្ងៃទី១៨ ខែមិថុនាឆ្នាំ ២០២៣ នៅចំណុចស្ទឹងហូរ ក្នុងភូមិសាស្ត្រភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង។ យ៉ាងនេះក្តីជនសង្ស័យម្នាក់រួមនឹងវត្ថុតាងឧបករណ៍ត្រីត្រជាក់ត្រូវបានចាប់និងរឹប អូសផងដែរ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានបញ្ជាក់ថា នៅវេលាម៉ោងជាង៨យប់ថ្ងៃទី១៨ខែមិថុនា សមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលសំរោងសែន បានសហការជាមួយសហគមន៍នេសាទ ឃុំស្វាយរំពារ រួមនិងប្រជាការពារសរុបចំនួន០៦ នាក់ ដោយប្រើប្រាស់កាណូតបាឡាស្មាច់ចំនួន២ គ្រឿងចេញ ទៅបង្ក្រាបបទល្មើសនេសាទនៅចំណុចស្ទឹងហូរ ហើយក៏បានប្រទះមុខសញ្ញាកំពុងធ្វើសកម្មភាពឆក់ត្រីឆក់ (ឆក់ត្រជាក់)ចំនួន៤នាក់ ដែលកំពុងប្រើប្រាស់កាណូតបាឡាស្មាច់ចំនួន៤គ្រឿង មុខសញ្ញាជាជនសង្ស័យចំនួន០៤នាក់ កំពុងធ្វើសកម្មភាព ឆក់ត្រី ពេលនោះសមត្ថកិច្ចបានចាប់ជនសង្ស័យបានម្នាក់ឈ្មោះ ចឹក អុន អាយុ៤១ឆ្នាំ មានទីលំនៅភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ។ ជាមួយគ្នានោះ បាឡាស្មាច់របស់ សមត្ថកិច្ច មួយគ្រឿងទៀត បានធ្វើការប្រដេញ កាណូតជនសង្ស័យ៣គ្រឿងទៀត ចៃដន្យកាណូតបាឡាស្មាច់របស់សមត្ថកិច្ចនោះ បានរ៉េបុកនិងជ្រាំង បណ្ដាលឲ្យកំពប់ប្រេង លើស៊ីម៉ាំងមាស៊ីន បណ្តាលឱ្យយឆាបឆេះខ្ទេចទាំងស្រុងតែម្ដង។ ក្នុងនោះសមត្ថកិច្ច២នាក់បានរងរបួសស្រាល។

ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចបានដករហូតវត្ថុតាង កាណូតបាឡាស្មាច់ របស់ជនល្មើស១គ្រឿងប្រវែង ៥,៩ម៉ែត្រ ម៉ាស៊ីនសាំង១គ្រឿង ក្បាលឆក់ប្រភេទត្រជាក់១គ្រឿង អាគុយ៤០អំាពែ ១គ្រឿង ខ្សែភ្លើង ប្រវែង ១០ ម៉ែត្រ កន្ត្រងដងត្រី១ និងត្រីរំអិលជាង ១ គីឡូក្រាម។
ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ច ប្រគល់មកមន្ត្រីរដ្ឋបាលជលផលដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img