ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថាការធ្វើពាណិជ្ជកម្មអាវុធរបស់កូរ៉េខាងជើងជាមួយរុស្ស៊ី គឺជាការគំរាមកំហែងមួយចំពោះសន្តិភាពពិភពលោក ហើយ សម្ព័ន្ធភាពនៅក្នុងចំណោមប្រទេសប្រជាធិបតេយ្យសេរី គឺមានសារៈសំខាន់បំផុតដើម្បីការពារសេរីភាពពីការគំរាមកំហែង។ បើតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក ធ្វើការកត់សម្គាល់បែបនេះនៅក្នុងរដ្ឋហាវ៉ៃ ជាទីដែលលោកបានពិភាក្សាពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការវាងកងកម្លាំងអាមេរិកនិងកូរ៉េខាងត្បូង ជាមួយមេបញ្ជាការអាមេរិកទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូប៉ាស៊ីហ្វិកលោកឧត្តមនាវី Samuel Paparo កាលពីថ្ងៃអង្គារទី៩ ខែកក្កដា។ លោក យួនបន្ថែមទៀតថាកូរ៉េខាងជើង មិន ត្រឹមតែគំរាមកំហែងដល់សន្តិភាពនៅលើតំបន់ឧបទ្វីបកូរ៉េប៉ុណ្ណោះទេប៉ុន្តែក៏គំរាមកំហែងដល់សន្តិភាពពិភពលោកផងដែរតាមរយៈការលក់អាវុធដោយខុសច្បាប់ទៅឱ្យរុស្ស៊ី។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New