មេដឹកនាំរបស់ខ្លួន គឺលោក គីម ជុងអ៊ុន បានចូលរួមទស្សនា ដោយផ្ទាល់ការធ្វើព្យុហយាត្រាយោធាមួយនាពេលរាត្រី ក្នុងទីក្រុងព្យុងយ៉ាង ដើម្បីរំឮកខួបទី៧០នៃការបិទបញ្ចប់សង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣។
ពិធីព្យុហយាត្រាខាងលើដែលបានប្រព្រឹត្តទៅនៅឯទីលានគីម អ៊ីលស៊ុង ក្នុងទីក្រុងព្យុងយ៉ាង កាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក៏មានការចូលរួម ពីសំណាក់គណៈប្រតិភូជាន់ខ្ពស់មកពីចិន និងរុស្ស៉ីផងដែរ។ ដោយមានអាវុធទំនើបៗជាច្រើនត្រូវបានដាក់បង្ហាញនៅឯព្យុហយាត្រា នេះ ក្នុងនោះរួមមានទាំងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM Hwasong-17 និងមីស៊ីល ICBM ប្រើឥន្ធនៈរឹង Hwasong-18 ព្រមទាំងយន្ដហោះដ្រូនហោះ សម្ញែងនៅលើអាកាស។


សង្រ្គាមកូរ៉េត្រូវបានបិទបញ្ចប់ក្រោមបទឈប់បាញ់មួយ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ ប៉ុន្តែ កូរ៉េខាងជើងបានចាត់ទុកថ្ងៃបិទបញ្ចប់ សង្រ្គាមនេះជាទិវាជ័យជម្នះរបស់ខ្លួន៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News