33 C
Phnom Penh
Monday, February 6, 2023

កូរ៉េ​ខាង​ជើង ​បញ្ជា​ឲ្យ​កងទ័ព បាញ់ស្រោច​កាំភ្លើង​ធំ​ថ្មីទៀត

យោធាកូរ៉េខាងជើង បានបញ្ជាឲ្យអង្គភាពជួរមុខ បាញ់កាំភ្លើងធំចូលទៅក្នុងសមុទ្ររយៈពេលពីរថ្ងៃជាប់គ្នា នៅក្នុងអ្វីដែលខ្លួនហៅថា ជាការឆ្លើយតបទៅនឹងសមយុទ្ធរបស់កងកម្លាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

បញ្ជាថ្ងៃអង្គារ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងជើង បាញ់កាំភ្លើងធំប្រហែល១៣០គ្រាប់ ចូលទៅក្នុងដែនទឹក ជិតព្រំដែនសមុទ្រភាគខាងលិចនិងខាងកើតរបស់ខ្លួន ជាមួយកូរ៉េខាងត្បូង។

នោះជាលើកទីមួយហើយ ដែលកូរ៉េខាងជើង បាញ់អាវុធចូលទៅក្នុងតំបន់ទ្រនាប់ដែនសមុទ្រ ចាប់តាំងពីថ្ងៃទី៣ខែវិច្ឆិកាមក នៅពេលដែលគ្រាប់កាំភ្លើងធំប្រហែល៨០គ្រាប់ បានធ្លាក់នៅតំបន់នេះ ខាងកូរ៉េខាងជើង។

អ្នកនាំពាក្យយោធាកូរ៉េខាងជើងនិយាយថា ការបាញ់ស្រោចកាំភ្លើងធំដូចដែលបានគ្រោងទុកចុងក្រោយបង្អស់នេះ មានន័យថា ជាការព្រមានដ៏ខ្លាំងក្លាមួយដល់ទីក្រុងសេអ៊ូល ហើយជាការឆ្លើយតបទៅនឹងសញ្ញានៃសមយុទ្ធកាំភ្លើងធំរបស់កូរ៉េខាងត្បូង នៅក្នុងតំបន់ព្រំដែន។

ស្របពេលជាមួយគ្នានោះដែរ មន្ត្រី​រូប​នេះ​បាន​អំពាវនាវ​ដល់ទី​ក្រុង​សេអ៊ូល ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​យោធាបង្កហេតុរបស់ខ្លួន។

យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដែលពាក់ព័ន្ធនឹងប្រព័ន្ធបាញ់គ្រាប់រ៉ុកកែត និងកាំភ្លើងយន្ត នៅទីតាំងសាកល្បងពីរដាច់ដោយឡែកពីគ្នាក្នុងតំបន់ Cheorwon ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ហើយនឹងបន្តរហូតដល់ថ្ងៃពុធ។

សម្ព័ន្ធមិត្តទាំង២និយាយថា សមយុទ្ធនេះគឺចាំបាច់ណាស់ ដើម្បីកំញើញប្រទេសកូរ៉េខាងជើង ដែលបានសាកល្បងមីស៊ីលក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នៅឆ្នាំនេះ ហើយកំពុងត្រៀមលក្ខណៈ ដើម្បីចាប់ផ្តើមការសាកល្បងនុយក្លេអ៊ែរជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧មក៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img