28 C
Phnom Penh
Thursday, December 8, 2022

កូរ៉េខាងជើង៖ កិច្ចព្រមព្រៀងរវាងអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ជាមធ្យោបាយបង្កើត «ណាតូអាស៊ី»

(សេអ៊ូល)៖ កូរ៉េខាងជើង ជាថ្មីម្ដងទៀត នៅថ្ងៃអាទិត្យនេះបានរិះគន់កិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន កាលពីពេលថ្មីៗនេះថាជាមធ្យោបាយមួយ ដើម្បីសម្រេចផែនការរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើតបក្សសម្ព័ន្ធយោធា មួយដូចណាតូ (NATO) នៅក្នុងតំបន់អាស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២។

សារព័ត៌មានរដ្ឋ KCNA ដោយផ្អែកលើការដកស្រង់សម្ដីពីអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានឱ្យដឹងទៀតថាសហរដ្ឋអាមេរិកកំពុង ផ្សព្វផ្សាយពាក្យចចាមអារ៉ាមពីការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង ក្នុងគោលបំណងប្រើវាជាលេសសម្រេចឱ្យបាននូវឧត្តមភាពយោធា ដាច់គេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា មេដឹកនាំសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានជួបពិភាក្សាគ្នានាឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលណាតូ ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីចុងខែមិថុនាកន្លងទៅ និងបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា ដើម្បីទប់ស្កាត់ការគំរាមកំហែង បង្កឡើងដោយកូរ៉េខាងជើង៕


ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img