30 C
Phnom Penh
Saturday, October 1, 2022

កូរ៉េខាងជើងព្រមានថា ខ្លួននឹងមិនអត់ឱនឱ្យអាមេរិក ឡើយ

ប្រទេសកូរ៉េខាងជើងបានព្រមានថា ខ្លួននឹងមិនអត់ឱនឲ្យឡើយ ចំពោះការរិះគន់របស់សហរដ្ឋអាមេរិកលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយបានហៅទីក្រុងវ៉ាស៊ីនតោនថាជា “ស្តេចត្រាញ់នៃការរីកសាយភាយនុយក្លេអ៊ែរ” ហើយនិយាយថា ខ្លួននឹងមិនអនុញ្ញាតឱ្យមានការរំលោភលើសិទ្ធិអធិបតេយ្យភាពរបស់ខ្លួននោះទេ។

ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងមីស៊ីលក្នុងកម្រិត ដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំនេះ ហើយអ្នកជំនាញអន្តរជាតិជឿថា ទីក្រុងព្យុងយ៉ាង បានត្រៀមខ្លួនរួចហើយក្នុងការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួន និងជាលើកទីមួយចាប់តាំងពីឆ្នាំ ២០១៧មក។

បេសកកម្មអចិន្ត្រៃយ៍របស់កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ខណៈក្រុមអ្នកការទូត បានប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉កសម្រាប់សន្និសីទអង្គការសហប្រជាជាតិរយៈពេលមួយខែ ដើម្បីត្រួតពិនិត្យសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)។

មីស៊ីលកូរ៉េខាងជើងកូរ៉េខាងជើងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “សព្វ ថ្ងៃ នេះ មេខ្លោងដែលបំផ្លាញគ្រឹះ នៃរបបមិនរីកសាយ ភាយអាវុធនុយក្លេអ៊ែរ គឺគ្មាន នរណាក្រៅ ពី សហរដ្ឋអាមេរិកនោះទេ”។

កូរ៉េខាងជើងក៏បាននិយាយផងដែរថា ខ្លួនបានដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយតាំងពីយូរយារណាស់មកហើយ ដូច្នេះគ្មាននរណាម្នាក់មានសិទ្ធិប៉ះពាល់ដល់សិទ្ធិការពារខ្លួនរបស់ប្រទេសនេះឡើយ។

មីស៊ីលកូរ៉េខាងជើងយើងនឹងមិនអត់ឱនទេ ចំពោះការប៉ុនប៉ងណាមួយដោយសហរដ្ឋអាមេរិក និងកងកម្លាំងបម្រើរបស់ខ្លួន ក្នុងការចោទប្រកាន់រដ្ឋរបស់យើងដោយគ្មានមូលដ្ឋាន និងរំលោភបំពានលើសិទ្ធិអធិបតេយ្យភាព និងផលប្រយោជន៍ជាតិរបស់យើង។

កាលពីសប្តាហ៍មុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសង្គ្រាមនុយក្លេអ៊ែរ និងទប់ទល់នឹងការប៉ះទង្គិចយោធាណាមួយជាមួយសហរដ្ឋអាមេរិក៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត