27 C
Phnom Penh
Monday, July 15, 2024

កូរ៉េខាងជើងបាញ់មីស៊ីលពីរគ្រាប់ព្រមានអាមេរិកពេលទៅដល់កូរ៉េខាងត្បូង

កូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើត។

កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគចម្ងាយខ្លីចំនួនពីរគ្រាប់ ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើត ពោលគឺប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាវាមុជទឹកអាមេរិកបំពាក់ដោយអាវុធនុយក្លេអ៊ែរ បានធ្វើដំណើរទៅដល់កូរ៉េខាងត្បូងជាលើកដំបូងក្នុងពេលប៉ុន្មានទសវត្សរ៍មកនេះ។

យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ធ្វើឡើងកាលពីព្រឹកថ្ងៃពុធនេះ ចេញពីតំបន់ស៊ូណាន ក្នុងទីក្រុងព្យុងយ៉ាង ដោយមីស៊ីលទាំងនោះ អាចហោះបានចម្ងាយ ៥៥០គីឡូម៉ែត្រ មុនពេលធ្លាក់ចូលសមុទ្រខាងកើត ដែលគេស្គាល់ថា ជាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។

ភ្លាមៗ កូរ៉េខាងត្បូងបានប្រកាសថ្កោលទោសកូរ៉េខាងជើង ហើយបានចាត់ទុកការបាញ់សាកល្បងមីស៊ីលនេះថា ជាសកម្មភាពបង្កហេតុ និងរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយ៉ាងពិតប្រាកដ។ ពេលនេះសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ នៅចំពោះមុខភាពតានតឹងកើនឡើងជាមួយកូរ៉េខាងជើង៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img