27 C
Phnom Penh
Saturday, October 1, 2022

កូនស្រីមនុស្សជំនិតម្នាក់របស់លោក ពូទីន ត្រូវបានសម្លាប់ ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក នៅជាយទីក្រុងមូស្គូ

(ឡុងដ៍)៖ កូនស្រីរបស់អ្នកជាតិនិយមជ្រុលរុស្ស៉ីម្នាក់ដែលចង់ឱ្យរុស្ស៉ី ក្រសោបយកអ៊ុយក្រែនទាំងមូល និងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធម្នាក់របស់លោកប្រធានាធិបតី ពូទីន ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកលើរថយន្ដមួយគ្រឿង នៅឯជាយទីក្រុងមូស្គូ។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២។

អ្នកនាង ដារីយ៉ា ឌូហ្គីណា (Darya Dugina) មានអាយុ ២៩នាក់ បានស្លាប់ នៅក្រោយការបំផ្ទុះគ្រាប់បែកដែលបានបំផ្លាញរថយន្ដ Toyota Land Cruiser ដែល អ្នកនាងកំពុងបើកបរ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ ក្រុមអ្នកស៊ើបអង្កេតរុស្ស៉ីបានឱ្យដឹងជាបឋមថាការបំផ្ទុះគ្រាប់បែកនេះ អាចជាការប៉ុនប៉ងធ្វើឃាតលើ ឪពុករបស់អ្នកនាង ដារីយ៉ា ឌូហ្គីណា ហើយក្រសួងការបរទេសរុស្ស៉ីបានចោទប្រកាន់ត្រង់ៗថាអ៊ុយក្រែនអាចជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ ប៉ុន្តែ ខាងទីក្រុងកៀវ បានច្រានចោលការចោទប្រកាន់បែបនេះ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី អ្នកនាង ដារីយ៉ា ឌូហ្គីណា គឺជាកូនស្រីរបស់លោក អាឡិចហ្សាន់ឌឺ ឌូហ្គីន (Alexander Dugin) រីឯរថយន្ដ Toyota Land Cruiser ខាងលើគឺជាកម្មសិទ្ធិរបស់លោក ឌូហ្គីន។ អ្នកនាង ដារីយ៉ា និងឪពុកត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរទៅចូលរួមក្នុងពិធីមួយនៅឯជាយ ទីក្រុងមូស្គូ។ ប៉ុន្តែ លោក ឌូហ្គីន ជាឪពុកស្រាប់តែដូររថយន្ដជាមួយនឹងកូនស្រី នៅវិនាទីចុងក្រោយ៕

ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត