27.3 C
Phnom Penh
Monday, September 25, 2023

កូនប្រុសមន្ត្រីសាលាស្រុកអង្គជ័យ យកកាំភ្លើង AK47 បាញ់សម្លាប់បងថ្លៃស្រី និងបងជីដូនមួយ រួចបាញ់សម្លាប់ខ្លួនឯងតាមមិនបានសម្រេច

កំពត៖ មុននេះ បន្តិចមានករណីកូនប្រុសរបស់មន្ត្រីសាលាស្រុកអង្គជ័យ បានយកកាំភ្លើង AK47 ធ្វើសកម្មភាពបាញ់សម្លាប់បងថ្លៃស្រី និងបងប្អូនជីដូនមួយស្លាប់ភ្លាមៗ រួចបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនទាន់ស្លាប់ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់។

អំពើបាញ់ប្រហារលើបងថ្លៃ និងបងប្អូនជីដូនខាងលើនេះ បានកើតមានឡើងថ្ងៃទី២៧ ខែមេសា ឆ្នំា២០២៤ ស្ថិតក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ ជរងគ្រោះចំនួន០២នាក់បានស្លាប់ក្នុងថ្លុកឈាម និងជនដៃបានបាញ់សម្លាប់ខ្លួនតាមក្រោយ ប៉ុន្តែមិនស្លាប់ ត្រូវបានដឹកបញ្ជូនសង្គ្រោះបន្ទាប់។

យោងតាមសេចក្តីរាការណ៍បឋម បានឱ្យដឹងថា ជនល្មើសដែលយកកាំភ្លើង AK47 បាញ់សម្លាប់សាច់ញាតិដោយគ្មានញញើតដៃជាកូនប្រុសរបស់មន្ត្រីសាលាស្រុកអង្គជ័យម្នាក់ ប៉ុន្តែទាន់ដឹងមានរឿងអ្វីឱ្យប្រាកដទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។ ប្រភពបន្តទៀតថា ជនដៃដល់ដែលបាញ់ប្រហារទៅលើបងថ្លៃ និងបងប្អូនជីដូវមួយយ៉ាងព្រៃផ្សៃមានឈ្មោះ ចែម ជាជនមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។

មុនពេលកើតហេតុមិនដឹងជនដៃដល់មានកំហឹងអ្វី? រឺមានទំនាស់បបងប្អូនរឿងអ្វីនោះទេ ស្រាប់តែយកកាំភ្លើងមកបាញ់ប្រហារបណ្តាលឱ្យចំបងថ្លៃជាគ្រូបង្រៀន និងបងជីដូនម្នាក់ទៀតស្លាប់ទាំង០២នាក់ភ្លាមៗតែម្តង។ ក្រោយពីបាញ់បងថ្លៃ និងបងជីដូនមួយរួចជនល្មើសបានបាញ់ខ្លួនចំដើមទ្រូងប៉ុនប៉ងសម្លាប់ខ្លួនតាមក្រោយ ប៉ុន្តែមិនស្លាប់គ្រាន់តែរងរបួសត្រូវបាននាំយកទៅសង្រ្គោះបន្ទាន់។

បច្ចុប្បន្នសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យសព និងកន្លែងហេតុដើម្បីស្រាវជ្រាវរកមូលហេតុនៃការបាញ់សម្លាប់មនុស្សដ៏សាហាវនេះ បន្ទាប់ពីពិនិត្យសពរួចបានប្រគល់ឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។

ចំណែកឃតករដៃដល់រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមិនទាន់អាចសាកសួរអំពីមូលហេតុនៃការបាញ់ប្រហារនេះបាននៅឡើយទេ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_img

អានបន្ត

spot_img
spot_img