31 C
Phnom Penh
Saturday, June 25, 2022

កុមារអាយុចាប់ពី ៣ឆ្នាំ ដល់ ៥ឆ្នាំក្នុងខេត្តកំពង់ធំចំនួនជិត ៣ម៉ឺននាក់ទទួលបានការចាក់វ៉ាក់សាំងការពារមេរោគកូវីដ ដូសទី១

កំពង់ធំ៖ អាណាព្យាបាល មាតាបិតា បាននាំយលកូនប្រុសស្រី អាយុចាប់ពី៣ ឆ្នាំដល់ ៥ ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងការពារមេរោគ កូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ នៅតាមមណ្ឌលសុខភាពនានាក្នុងខេត្តកំពង់ធំ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ ២០២២តទៅ។

ការបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារមេរោគ កូវីដ-១៩ (ស៊ីណូវ៉ាក់) ជុំទី១ កុមារចាប់ពី ៣ឆ្នាំដល់ ៥ឆ្នាំនាពេលនេះ ដោយមានការចូលរួមពីលោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ នៅមន្ទីរពេទ្យខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

លោកញឹក បានខេង បានថ្លែងឱ្យដឹងថា បច្ចុប្បន្ននេះយើងដឹងហើយថា ទូទាំងប្រទេសកម្ពុជាកំពុងតែរីករាលដាលខ្លាំងមេរោគកូវីដ-១៩ ប្រភេទថ្មី អូមីក្រុង ក្នុងសហគមន៍ ដើម្បីចូលរួមកាត់ដាច់នៃមេរោគដ៏សាហាវមួយនេះ សូមមាតាបិតា បើមានកូនអាយុចាប់ពី ៣ឆ្នាំ ដល់៥ឆ្នាំ យកមកទទួលការចាក់វ៉ាក់សាំងការពារមេរោគ កូវីដ-១៩ ឲ្យបានគ្រប់គ្នាៗ។ ហើយយុទ្ធនាការចាក់វ៉ាក់សាំង ប្រភេទ (ស៊ីណូវ៉ាក់) ជុំទី១ រដ្ឋបាលខេត្តកំពង់ធំ បានបើកដំណើរការទូទាំងខេត្ត និង នៅតាមគ្រប់មណ្ឌលសុខភាព។

ក្នុងឱកាសនេះ លោកវេជ្ជបណ្ឌិតស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានប្រាប់ឱ្យដឹងថា ក្នុងខេត្តកំពង់ធំមានកុមារអាយុចាប់ពី ៣ឆ្នាំ ៥ឆ្នាំ មានចំនួនជិត ៣ម៉ឺននាក់ ហើយថ្ងៃនេះយើងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ដូសទី១ ជូនពួកគេ។

ទន្ទឹមនោះដែរ មាតាបិតា បានប្រាប់ឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោកតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ហើយថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានផ្ដល់វ៉ាក់សាំង ចាក់ជូនដល់កូន ចៅ អាយុចាប់ពី ៣ឆ្នាំដល់ ៥ឆ្នាំ ហើយពួកគាត់ សូមថ្លែងអំណរគុណយ៉ាងជាលជ្រៅ និងចូលរួមទប់ស្កាត់ការរីករាលកូវីដ-១៩៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត