32 C
Phnom Penh
Monday, September 9, 2024

ការហោះហើរត្រង់កម្ពុជា-ឥណ្ឌា ចាប់ផ្តើមបើកដំណើរការ នៅថ្ងៃទី១៦ ខែមិថុនានេះ

មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិល បានអះអាងថាជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌានឹងចាប់ផ្តើមបើកដំណើរការ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤នេះ ដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់កម្ពុជាCambodia Angkor Air បានត្រៀមខ្លួនរួចរាល់ហើយ។លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់បណ្តាញព័ត៌មាន FreshNews ថា នៅថ្ងៃទី ១៦ ខែមិថុនាខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air នឹងចាប់ផ្តើមបើកសម្ពោធការហោះហើរត្រង់ទៅប្រទេសឥណ្ឌា ដោយធ្វើឡើង ៤ជើងក្នុងមួយសប្តាហ៍។ លោកបន្តថា ពិធីសម្ពោធដំណើរការជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា នឹងត្រូវរៀបចំឡើង នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី នេត សាវឿន, បណ្ឌិត ម៉ៅ ហាវណ្ណាល់រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ដោយឡែកបើគ្មានអ្វីប្រែប្រួលទេ កម្មវិធីហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា នឹងត្រៀមបើកការហោះហើរត្រង់ពីទីក្រុងញូវដេលី មកសៀមរាប ចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដោយធ្វើការហោះ ហើរ ៧ជើងក្នុងមួយសប្តាហ៍។ លោក ស៊ីន ចាន់សិរីវុត្ថា ការបើកតភ្ជាប់ផ្លូវថ្មីនេះ នឹងផ្តល់ផលចំណេញដល់ប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការធ្វើដំណើររយៈពេលខ្លី ហើយការចំណាយតិចជាងមុន ជាពិសេសភាគីទាំងពីរចង់ផ្សព្វផ្សាយ ពីផ្នែកទេសចរណ៍ វប្បធម៌ សាសនា និងសុខភាព ខណៈកម្ពុជាប្រើប្រាស់សេវាសុខាភិបាលនៅឥណ្ឌាច្រើន ខណៈឥណ្ឌាក៏ចង់មកស្រុកខ្មែរ តាមរយៈទេសចរណ៍វប្បធម៌ និងសាស់នា។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img