29 C
Phnom Penh
Thursday, June 23, 2022

ការប្រកាសកាលបរិច្ឆេទបិទបញ្ចប់ទទួលពាក្យស្នើសុំអាហារូបករណ៍ ចេន ហ្ស៊ី ត្រឹមថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២

[ភ្នំពេញ ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២] – ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ឬហៅកាត់ថា (“ព្រីនស៍ គ្រុប”) ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និង​រីកចម្រើន​បំផុតនៅក្នុងប្រទេសកម្ពុជា ថ្ងៃ​នេះ​បាន​ប្រកាស​ពី​កាលបរិច្ឆេទ​នៃការបិទបញ្ចប់ទទួលពាក្យស្នើសុំ​អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៃអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាកម្មវិធីរួមសហការគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា​ (MoEYS) និងមូលនិធិព្រីនស៍។

ការទទួលពាក្យនឹងត្រូវបិទបញ្ចប់នៅវេលាម៉ោង ១២:០០យប់ នាថ្ងៃទី ៣០ ខែមករា ឆ្នាំ​ ២០២២។

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមបំពេញ និងដាក់ពាក្យតាមរយៈការស្កែន QR កូដ ​ដែលមានភ្ជាប់នៅក្នុងផ្ទាំងរូបភាព ឬតាមរយៈតំណរភ្ជាប់ www.phg.moe/czs​ ។ កម្មវិធីអាហារូបករណ៍នេះ គឺសម្រាប់តែសិស្សថ្នាក់ទី​ ១២ សញ្ជាតិខ្មែរ ដែលបានប្រលងជាប់បាក់ឌុបក្នុងឆ្នាំសិក្សា ២០២១ តែប៉ុណ្ណោះ។

 សម្រាប់ព័ត៌មានលម្អិត សូមពិនិត្យទៅលើផ្ទាំងរូបភាពដែលមានភ្ជាប់មកជាមួយ៕

អត្ថបទ​ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត

spot_img