ពោធិ៍សាត់៖ នៅក្នុងការចុះពិនិត្យតាមដានស្ថានភាពការដាំដុះបន្លែសុវត្ថិភាពរបស់ក្រុមកសិករនៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ លោកឡាយ វិសិដ្ឋប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់បានពិនិត្យឃើញថា កសិករឈ្មោះអ៊ុន លក្ខិណា បានដាំម្រះលើផ្ទៃដី១០អាក្នុងរយ:ពេល៤៥ថ្ងៃ ទៅ៦០ថ្ងៃប៉ុណ្ណោះ ទទួលបានផលសរុបចំនួន ១.៨០០គ.ក លក់ក្នុងតម្លៃ៣.០០០៛/គ.ក អាចរកប្រាក់ ចំណូលបានសរុប :៥.៤០០.០០០៛។


ក្រៅពីដំដាំម្រះកសិករខាងលើ បានដាំដំណាំខាត់ណាដើម លើផ្ទៃដី៣អា និង ខាត់ណាផ្កា លើផ្ទៃដី៥អា (កំពុងថែទំា)។
នៅក្នុងឱកាសនោះ លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ក៏បានលើកទឹកចិត្ត និងណែនាំបន្ថែមអំពីបច្ចេកទេសងាយៗ ដល់ក្រុមកសិករក្នុង
ការដាំដុះការផ្គត់ផ្គង់ទឹក ការប្រើប្រាស់ជីកសិកម្ម របៀបធ្វើជីធម្មជាតិ ការជ្រើស រើសពូជ និងជ្រើសរើសពេលវេលាក្នុងការដាំដុះ ពិសេសគឺការសំឡឹងមើលទីផ្សារ។ ទន្ទឹមនេះ កសិករម្នាក់ត្រូវចិញ្ចឹមត្រីនិងចិញ្ចឹមសត្វរួមផ្សំបន្ថែមទៀតដើម្បីបង្កើនប្រាក់ចំណូល សម្រាប់ជីវភាពគ្រួសារ៕






អត្ថបទ និងរូបភាពដោយ Puthinews
YOUTUBE | Puthinews