27 C
Phnom Penh
Sunday, June 26, 2022

កសិករមកពីបណ្តាស្រុកគោលដៅនៃខេត្តបាត់ដំបង ទទួលបានបច្ចេកទេសធ្វើកសិកម្ម ដោយម៉ាស៊ីនដាំស្រូវ និងការដាក់កម្រិតឡាស៊ែរ ពីប្រទេសអូស្ត្រាលី

បាត់ដំបង៖ ឆ្នាំនេះជាឆ្នាំពិសេសនៃទំនាក់ទំនងទ្វេរភាគីរវាងប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជា និងជាឆ្នាំទី៧០នៃការធ្វើទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ហើយដើម្បីចូលរួមអបអរសាទរ ខួបទី៧០នៃការធ្វើទំនាក់ទំនងការទូតនេះ ភាគីនៃប្រទេសអូស្ត្រាលី បានរៀបចំបើកឱ្យមានការធ្វើបទបង្ហាញបច្ចេកទេសកសិកម្មលើការប្រើប្រាស់ម៉ាស៊ីនដាំស្រូវ និងការដាក់កម្រិតឡាស៊ែរ ជូនដល់ប្រជាកសិករក្នុងខ្សែច្រវ៉ាក់ផលិតកម្មលើដំណាំស្រូវ ដែលជាបច្ចេកទេសដ៏សំខាន់ ដើម្បីបង្កើនសេដ្ឋកិច្ចរបស់ប្រជាកសិករកាន់តែមានការរីកចម្រើន ។

ទិវាស្រែបង្ហាញលើបច្ចេកទេសកសិកម្ម ដោយម៉ាស៊ីនដាំស្រូវ និងការដាក់កម្រិតឡាស៊ែរនេះ បានរៀបចំឡើងនៅសាលាដុនបូស្កូ ស្ថិតនៅក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

គួរបញ្ជាក់ថា គម្រោង AGIAR គឺជាការពង្រឹង និងការធ្វើពិពិធកម្មប្រកបដោយនិរន្តរភាពនៅក្នុងប្រព័ន្ធស្រូវទំនាប នៅតំបន់ទិសភូមិភាគពាយព្យនៃប្រទេសកម្ពុជា ដោយបានផ្តោតសំខាន់ជាពិសេសលើការដាំដុះស្រូវ តាមយន្តការក្រោមលក្ខខណ្ឌគ្រាប់ពូជស្ងួត និងសើម ហើយក្នុងអំឡុងឆ្នាំ២០២១ ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដើម្បីអនុវត្តបាញ់ថ្នាំសម្លាប់ស្មៅ មុនកើតមានលើស្រូវពូជ ។ Cam Sid បានសហការជាមួយ CAVAC លើម៉ាស៊ីនដាំស្រូវតាំងពីឆ្នាំ២០១៦ និងការប្រើប្រាស់សារធាតុគីមីកសិកម្ម ដោយប្រើយានជំនិះគ្មានមនុស្សបើក ចាប់តាំងពីឆ្នាំ២០១៩ ។ នៅឆ្នាំ២០២១ Cam Sid បានចាប់ផ្តើមសហការជាមួយវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិលើ CGIAR ទៅលើម៉ាស៊ីនដាំស្រូវ ។

ឯកអគ្គរាជទូតរងនៃស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា លោក Andreas Zurbrugg បានបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំពិសេសនៃទំនាក់ទំនងទ្វេរភាគីរវាងប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជា ដែលជាឆ្នាំទី៧០នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ។

លោកបានរំលឹកថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៥២ ប្រទេសអូស្ត្រាលីបានបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-ប្រទេសឡាវ និងប្រទេសវៀតណាម ដែលការបង្កើតចំណងការទូតប្រទេសទាំងដប់នៅក្នុងសហគមន៍អាស៊ាន) ក្នុងអំឡុងការទូតរយៈពេល៧០ឆ្នាំនេះ ដៃគូសហការបានផ្តល់កិច្ចគាំទ្រដល់កម្ពុជា គឺជាផ្នែកមួយដ៏សំខាន់ ក៏ដូចជាការគាំទ្រប្រទេសផ្សេងៗទៀតផងដែរ ។ លោកបានបន្តថា ការចាប់ផ្ដើមកិច្ចសហប្រតិបត្តិការជំនួយទៅលើវិស័យកសិកម្មគឺជាចំណុចមួយដ៏សំខាន់ដោយសារតែប្រទេសអូស្ត្រាលីពឹងផ្អែកផ្នែកសេដ្ឋកិច្ចទៅលើវិស័យកសិកម្ម។

លោកបានបញ្ជាក់ថា ប្រទេសអូស្ត្រាលីមានបទពិសោធន៍ និងចំណេះដឹងល្អៗ ដែលអាចជួយដល់ប្រទេសកម្ពុជា តាមរយៈគម្រោង អាខ្យា (ACIAR) ហើយបើមើលទៅលើប្រវត្តិនៃការជួយតាំងពីចាប់ផ្តើមដំបូងទាក់ទងទៅនឹងការបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ស្រូវនៅកម្ពុជា គឺតាំងពីឆ្នាំ១៩៨៧ ដោយផ្ដល់ពូជស្រូវចំនួន១០០មុខ ដល់ប្រជាកសិករ និងជួយបានប្រព័ន្ធធារាសាស្ត្រផងដែរ ក្នុងនោះប្រទេសអូស្ត្រាលី បានជួយទៅផ្នែកកែឆ្នៃ ក្រោមគម្រោងកាវ៉ាក់ ជួយបង្កើតលទ្ធភាពកសិកម្ម និងបានសាងសង់ប្រព័ន្ធធារាសាស្ត្រ ចំនួន៣០ប្រព័ន្ធ ។

លោកមានសង្ឃឹមថា កិច្ចសហការ ល្អនេះនឹងបន្តទៅមុខទៀត ជាមួយក្រសួងពាក់ព័ន្ធ ហើយការបង្ហាញថ្ងៃនេះ គឺជាម៉ាស៊ីនដាំស្រូវអាចជួយដល់កសិករបានយល់ពីប្រសិទ្ធភាពរបស់ម៉ាស៊ីន ដែលអាចជួយឲ្យប្រជាកសិករខ្នាតតូ&ចអាចបង្កើនលទ្ធភាពកសិកម្ម បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ ក៏ដូចជាបញ្ហាសុខភាព ជាពិសេសបង្កើនសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់បានមួយផ្នែកផងដែរ ៕

អត្ថបទ និងរូបភាពដោយPuthinews

- Advertisement -spot_imgspot_img

អានបន្ត