27 C
Phnom Penh
Wednesday, November 6, 2024

ករណីមេរោគកូវីដ-១៩ ប្រភេទ Delta ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ

ស្តាប់អត្ថបទជាសម្លេង

 ភ្នំពេញ ៖ នៅវេលាម៉ោង១០៖០០ព្រឹកនេះ ក្រុមគ្រូពេទ្យបានចុះយកសំណាក ប្រជាពលរដ្ឋ ដែលរស់នៅ ម្ដុំផ្សារសេរីភាព និងផ្សារឌុយមិច ដែលស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បន្ទាប់ពីមានករណីមេរោគកូវីដ-១៩ ប្រភេទ Delta។ នេះបើយោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានប្រាប់ឱ្យដឹង នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។ 

  អនុគណៈកម្មការ ក៏បានសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅ និងពាក់ពន័្ធនិងទីតាំងខាងលើ សូមមេត្តាតាមដានសុខភាពរបស់ខ្លួន រយៈពេល២១ថ្ងៃ ដើម្បីសុវត្ថិភាព និងសូមចូលរួមពាក់ម៉ាស រក្សាគម្លាត និងឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា។

  សូមជម្រាបថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទដែលតា លើពលករត្រឡប់មកពីថៃ និងវៀតណាម អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបចំនួន៤៩៤នាក់ (ស្ត្រី២៤៣នាក់) និងបានប៉ះពាល់ដល់បណ្តា២២រាជធានី-ខេត្តរួចទៅហើយ លើកលែងតែខេត្ត៣ប៉ុណ្ណោះ គឺខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ ដែលមិនទាន់មានរបាយការណ៍ ពីករណីដែលតា (Delta) នេះនៅឡើយ។ នេះបើយោងតាមសេចក្តីជូនព័ត៌មាន ស្តីពីយុទ្ធនាការជាតិ ក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរ៉ុសកូវីដ១៩” របស់ក្រសួងសុខាភិបាល៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img