30 C
Phnom Penh
Saturday, June 25, 2022

ករណីពុលអាហារជាង៣០នាក់ ក្នុងពិធីជប់លៀងមួយក្នុងខេត្តកំពត ត្រូវបានជួយសង្គ្រោះទាន់ពេល

ស្តាប់អត្ថបទជាសំឡេង

កំពត៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីពិធីជប់លៀងរបស់ក្រុមហ៊ុនទឹកសុទ្ធមួយ ដែលមានទីតាំងស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំមាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត កាលពីម៉ោង ៦ល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។ ក្នុងពិធីនេះ មានមនុស្សប្រុសស្រីប្រមាណជាង ៣០នាក់ បានពុលអាហារ ក្រោយពីទទួលទានក្នុងពិធីជប់លៀងនោះ។

យោងតាមការឱ្យដឹងពីសមត្ថកិច្ចនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ថា មានករណីពុលអារហារក្នុងពិធីជប់លៀងរបស់ក្រុមហ៊ុនផលិតទឹកបរិសុទ្ធមួយ ដែលស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ។ ករណីនេះបានបណ្តាលឱ្យមនុស្សប្រុសស្រីចំនួន៣៤នាក់ ត្រូវបញ្ជូនចូលសង្គ្រោះបន្ទាន់។ ក្នុងចំណោមនោះ ជនរងគ្រោះចំនួន ២៦នាក់ បានចូលសម្រាកក្នុងមន្ទីរបង្អែកខេត្តកំពត និង៨នាក់ផ្សេងទៀត ទទួលការព្យាបាលនៅគ្លីនិកឯកជន។

ក្រោយពីចូលទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត និងគ្លីនិកឯកជន ជនរងគ្រោះទាំងអស់ត្រូវបានសង្គ្រោះ និងជាសះស្បើយ ព្រមទាំងចាកចេញពីមន្ទីរពេទ្យ និងគ្លីនិកត្រឡប់ទៅកាន់គេហដ្ឋានវិញអស់ហើយ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត