ស្តាប់អត្ថបទជាសំឡេង
បាត់ដំបង៖ កម្លាំងប៉ុស្តិ៍គីឡូ១៣ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ឹង ម៉េត សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន ដឹកនាំដោយលោកនាយចំណង់ ជា យ៉ាន មេបញ្ជាការកងអនុសេនាតូច កម្លាំងយោធាវរសេនាតូច៥៣៣ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឯក អាំផន មេបញ្ជាការកងអនុសេនាធំ បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្ត បាត់ដំបង សរុបចំនួន ៩នាក់ (ស្រី ២នាក់) កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។


ក្រោយពីទទួលពលរដ្ឋទាំង៩នាក់ កម្លាំងសមត្ថកិច្ចបានកត់ឈ្មោះ ដោយឱ្យពលរដ្ឋសហការជាមួយសមត្ថកិច្ច ដើម្បីពិនិត្យសម្ភារហាមឃាត់ និងបានអប់រំណែនាំ រួចសមត្ថកិច្ចបានប្រគល់ទៅឱ្យក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ធ្វើតេស្ត និងពិនិត្យសុខភាពនៅនឹងប៉ុស្តិ៍ ដោយលទ្ធផលអវិជ្ជមាន។


បន្ទាប់មកក្រុមគ្រូពេទ្យ បានអនុញ្ញាតឱ្យពួកគេត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនចំនួន ២នាក់ (អ្នកមានប័ណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវ) ចំណែកអ្នកមានប័ណ្ណចាក់វ៉ាក់សាំង តែស្កេនអត់ចេញចំនួន ៧នាក់ (ស្រី២នាក់ ក្មេងស្រី ២នាក់) ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក រោងចក្រម្សៅមី ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង៕


អត្ថបទ និងរូបភាពដោយ Puthinews
Telegram group: ឯកសារចំណេះដឹងសាធារណៈជន
YOUTUBE | Puthinews
WEBSITE | Puthinews