30 C
Phnom Penh
Friday, December 8, 2023

កម្មកររុះរើអគារកាស៊ីណូហ្ក្រេនដាយមិនស៊ីធី ដែលអគ្គីភ័យឆេះ ដាច់ខ្សែកាបធ្លាក់ធ្លាយគ្រឿងក្នុងឈាមកកក្នុងពោះធ្វើការវៈកាត់រួចផុតពីគ្រោះថ្នាក់ហើយ

បន្ទាយមានជ័យ៖ កម្មកររុះរើអគារកាស៊ីណូ ដាច់ខ្សែកាបធ្លាក់ធ្លាយគ្រឿងក្នុងឈាមកកក្នុងពោះធ្វើការវៈកាត់ទាំងយប់រួចផុតពីគ្រោះថ្នាក់ហើយ នៅពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ឬមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ។

លោកវេជ្ជៈបណ្ឌិត ទុ បារាំង ប្រធានមន្ទីពេទ្យមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីបានប្រាប់ថា៖ ជនរងគ្រោះមានឈ្មោះ ជីវ ភឿក ភេទប្រុស អាយុ៥០ឆ្នាំ(មុខរបបកម្មកររុះអគារ) រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖ ជនរងគ្រោះឈ្មោះ ជីវ ភឿក បញ្ជូនចេញពីមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ត្រូវបានរថយន្តសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ដើម្បីសង្គ្រោះបន្ទាន់មកដល់យប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយក្រុមគ្រូពេទ្យបានធ្វើការពិនិត្យតាមបច្ចេកទេសឃើញថា ជនរងគ្រោះធ្លាយគ្រឿងក្នុង ឬពោះវៀនបណ្តាលឈាមដក់ក្នុងពោះចុកឈឺធ្ងន់ធ្ងរ។

លោកវេជ្ជៈបណ្ឌិត ទុ បារាំង បានបញ្ជាក់ថា៖ ក្រោយស្ថានភាពអ្នកជម្ងឺឈឺធ្ងន់ធ្ងរត្រូវបានសង្គ្រោះបន្ទាន់ដោយធ្វើការវៈកាត់ទាំងយប់រំលងអាធ្រាតុចូលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយធ្វើការវៈកាត់រយៈពេលជិត២ម៉ោង ទើបរួចរាល់ដោយលាងគ្រឿងក្នុងសម្អាតរហូតដល់ព្រឹកឡើងឃើញអាការៈល្អឡើងវិញរួចផុតពីគ្រោះថ្នាក់។

គួរបញ្ជាក់ថា៖ជនរងគ្រោះឈ្មោះ ជីវ ភឿក ជាកម្មកររុះរើអគារកាស៊ីណូដែលអគ្គីភ័យឆេះនៅដែលជនរងគ្រោះដាច់ខ្សែកាបគ្រឿងចក្រស្ទូចដែកបណ្តាលរអិលជើងធ្លាក់មកដីបណ្តាលរបួសធ្ងន់ធ្ងរនៅរសៀលថ្ងៃទី០៧ ខែកម្ភៈ ឆ្នាំ២០២៣ នៅអគារកាស៊ីណូហ្ក្រេនដាយមិនស៊ីធី ត្រូវសង្គ្រោះទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ហើយត្រូវបានសង្គ្រោះបន្តទៅកាន់មន្ទីពេទ្យខេត្ត៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img