ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការ វាយ ប្រហារដែលគួរឱ្យស្អប់ខ្ពើមទៅលើទីតាំងស្តុកប្រេងក្នុងទីក្រុងអាប៊ូដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលបានធ្វើអោយបាត់បង់ជីវិតជនស៊ីវិល និងការខូចខាតទ្រព្យសម្បត្តិ។


នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេសកាលទីយប់ថ្ងៃទី២០ខែមករាឆ្នាំ ២០២២។
កម្ពុជា អំពាវនាវឱ្យបញ្ឈប់នូវរាល់សកម្មភាពហិង្សាដែលធ្វើឲ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ និងដល់អាយុជីវិតជនស៊ីវិល៕
អត្ថបទ និងរូបភាពដោយ Puthinews
Telegram group: ឯកសារចំណេះដឹងសាធារណៈជន
YOUTUBE | Puthinews
WEBSITE | Puthinews