35 C
Phnom Penh
Monday, September 9, 2024

កម្ពុជាបន្តសហការជាមួយILOលើគម្រោងកាន់តែប្រសើរ

ខណៈដែលកម្ពុជាជាប្រទេសដំបូងគេអនុវត្តគម្រោងការងារកាន់តែប្រសើរ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជួបពិភាក្សាការងារជាមួយលោកស្រី Roopa Nair ប្រធានកម្មវិធីការងារកាន់តែប្រសើរ(Better Work)នៃអង្គការអន្តរជាតិខាងការងារ(ILO)កាលពីថ្ងៃអង្គារ ទី១១ ខែមិថុនា ម៉ោងនៅប្រទេសស្វីសក្នុងខណៈដែលឯកឧត្តមចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO)។ ក្នុងនោះឯកឧ ឧត្តមរដ្ឋម បានលើកឡើងពីសារ
សំខាន់នៃគម្រោងកាន់តែប្រសើរដែលកម្ពុជា ជាប្រទេ សទីមួយនិងដំបូងបង្អស់ដែលអនុវត្តគម្រោងការងារកាន់តែប្រសើររបស់អង្គការអន្តរជាតិខាងការងារ(ILO-BFC) ហើយកម្ពុជាក៏នៅតែបន្តអនុវត្ត និងបន្តគាំទ្រគម្រោងដ៏ល្អរបស់ILOជានិច្ច។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីតួនាទីដ៏ចាំបាច់នៃគម្រោងការងារកាន់តែប្រសើរក្នុងសង្វាក់ផលិតកម្ម និងការបញ្ជាទិញរបស់កម្ពុជាក្នុងទីផ្សារពិភពលោក។ ត្រង់ចំណុចនេះលោកស្រីប្រធានកម្មវិធីកាន់តែប្រសើររបស់ILO បានលើកឡើងថា កម្ពុជាគឺជាប្រទេសដំបូងក្នុងតំបន់ដែលអនុវត្តគម្រោងការងារកាន់តែប្រសើរដែលបង្ហាញពីតម្លាភាព និងការអនុវត្តច្បាប់ដ៏ល្អប្រសើរហើយវត្តមានរបស់កម្ពុជាក៏ជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យវាយនភណ្ឌ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img