30 C
Phnom Penh
Saturday, October 1, 2022

កម្ពុជាបញ្ជាក់ជាថ្មីពីការគាំទ្រ ចំពោះការដាក់ពាក្យសុំចូលជាសមាជិកអាស៊ាន របស់ទីម័រខាងកើត

ការប្តេជ្ញាចិត្តនេះ ធ្វើឡើងដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសារអបអរសាទរនាពេលថ្មីៗនេះ ទៅកាន់សមភាគីទីម័រខាងកើត លោក Taur Matan Ruak ក្នុងឱកាសខួបលើកទី២០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។

លោកនាយករដ្ឋមន្ត្រីកម្ពុជាបានបន្ថែមថា “ខ្ញុំនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិរបស់យើង ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក”។

លោក ហ៊ុន សែន បានកត់សម្គាល់បន្ថែមទៀតអំពីការរីកចម្រើនជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០០២។

លោកបានគូសបញ្ជាក់ថា “កម្ពុជា និងទីម័រខាងកើតក៏បានធ្វើការយ៉ាងជិតស្និទ្ធផងដែរ ដើម្បីគាំទ្រគ្នាទៅវិញទៅមកលើផលប្រយោជន៍រួមនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ”។

លោកនាយករដ្ឋមន្ត្រី Taur Matan Ruak ក៏បាននិយាយថា ប្រទេសទីម័រខាងកើត វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរ។

“ខ្ញុំប្តេជ្ញាបង្កើនទំនាក់ទំនងទ្វេភាគីដែលមានស្រាប់របស់យើង និងបន្តកិច្ចសហប្រតិបត្តិការលើបញ្ហាសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រីទីម័រខាងកើតបានសង្កត់ធ្ងន់ថា ខ្ញុំជឿជាក់ថា ទំនាក់ទំនងដ៏ល្អប្រសើរបស់យើងនឹងបន្តរីកចម្រើននៅឆ្នាំខាងមុខ។

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត