ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ អាកាយានដ្ឋានអន្តរជាតិទាំង ៣របស់កម្ពុជា ទទួលបានអ្នកដំណើរចេញ-ចូល ជាង៣លាននាក់ ខណៈចំនួនជើងហោះហើរ មានជិត៣ម៉ឺនជើង។ នេះបើយោងតាម លោក ស៊ីន ចាន់ សេរីវុត្ថា រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ប្រាប់នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ។លោកបានបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ អាកាយានដ្ឋាន អន្តរជាតិទាំង៣របស់កម្ពុជា (ភ្នំពេញ-សៀមរាប – ព្រះសីហនុ) មានអ្នកដំណើរចេញ-ចូល ប្រមាណ៣,០៣៦,៩៤៤នាក់ ក្នុងនោះអ្នកដំណើរអន្តរជាតិមានចំនួន ២,៨៨៤,៧៤៦នាក់ (ទ្វេទិស) និងអ្នកដំណើរក្នុងស្រុកមានចំនួន ១៥២,១៩៨នាក់ (ទ្វេទិស)។ចំណែកចំនួនជើងហោះហើរ ចេញ-ចូល (ទ្វេទិស)វិញ អាកាសយានដ្ឋានអន្តរជាតិអន្តរជាតិទាំង៣ ទទួលបានជើងហោះហើរប្រមាណ២៨,៧២៥ជើង។ ក្នុងនោះជើងហោះហើរអន្តរជាតិមានចំនួន ២៥,៩១៧ ជើង(ទ្វេទិស)។ចំណែកជើងហោះក្នុងស្រុកមានចំនួន២,៨០៨ ជើង (ទ្វេទិស) មិនរាប់បញ្ចូលការហោះហើររំលង និងការហោះហើរផ្សេងៗ។ * អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានអ្នកដំណើរចេញ-ចូល មានចំនួន ២,២៨១,៤៩៩នាក់ កើនឡើងប្រមាណ១៨.០៣% ។ * អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួនអ្នកដំណើរចេញ-ចូល បានប្រមាណ៧១៩,៩៨២នាក់ កើនឡើងប្រមាណ៣៧% ចំណែកចំនួនជើងហោះហើរមានចំនួន៧,៧៩០ជើងកើនឡើងប្រមាណ២៧.%។ * អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ មានចំនួនអ្នកដំណើរមានចំនួន ៣៥,៤៦៣នាក់កើនឡើងប្រមាណ ១២.៨៣% ចំណែកចំនួនជើងហោះហើរមានចំនួន ១,០៤៨ ជើង កើនឡើងប្រមាណ ៣.៧៦%។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New