30 C
Phnom Penh
Friday, December 8, 2023

កម្ពុជាឈ្នះ មេដាយមាសទី៧ ពីការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១

កម្ពុជា ដណ្ដើមបានមេដាយពីរទៀត គឺមាសមួយ និងប្រាក់មួយក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ដែលកំពុងប្រព្រឹត្តទៅ នៅទីក្រុងសូឡូប្រទេសឥណ្ឌូនេស៊ី។

មេដាយមាសនេះជាមេដាយទី៧ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ មេដាយនេះត្រូវបានយកឈ្នះដោយក្រុមរទេះរុញ ក្នុងព្រឹត្តិការណ៍ប្រណាំងរទេះរុញបណ្តាក់គ្នាផ្នែកបុរសចម្ងាយ ៤×១០០ម៉ែត្រ។

ម្ចាស់មេដាយប្រាក់គឺ កីឡាករខូយ កុយ ដែលឈ្នះក្នុងវិញ្ញាសារហែលទឹកចម្ងាយ៥០ម៉ែត្រ។
អត្តពលិក វ៉ាន់ សុចេន ទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសាលោតចម្ងាយ។

មកទល់ពេលនេះ កម្ពុជាទទួលបានមេដាយចំនួន ២៦ ដែលក្នុងនោះមេដាយមាសចំនួន ៧ លើវិញ្ញាសាបាល់បោះរទេះរុញ លោតចម្ងាយ បូស៊ីយ៉ា រត់ប្រណាំង បាល់ទះអង្គុយ និងប្រណាំងរទេះរុញ និងទទួលបានមេដាយប្រាក់១០ ក្នុងវិញ្ញាសាហែលទឹក ការប្រណាំងរទេះរុញ និងរត់ប្រណាំង និងមេដាយសំរឹទ្ធចំនួន៩ លើវិញ្ញាសាវាយប៉េងប៉ុង ហែលទឹក ការប្រណាំងរទេះរុញ កីឡាអុកអន្តរជាតិ រត់ប្រណាំង និងលោតចម្ងាយ នេះបើយោងតាមគណៈកម្មាធិការរៀបចំស៊ីហ្គេមកម្ពុជា (CAMSOC)។

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានសម្តែងការពេញចិត្តចំពោះសមិទ្ធិផលនេះ ដោយលោកបញ្ជាក់ថា មេដាយសរុបមានចំនួនលើសពីគោលដៅ។

កម្ពុជាបានបញ្ជូនអត្តពលិកចំនួន ១១៥នាក់ ទៅចូលរួមប្រកួតលើវិញ្ញាសាចំនួន ១១ប្រភេទ រួមមាន អត្តពលកម្ម ហែលទឹក បាល់ទះបុរស និងនារី បាល់បោះបុរស និងនារី បាល់បោះពិការភ្នែក បាល់ទាត់៧នាក់ម្ខាង វាយប៉េងប៉ុង វាយសី លើកទម្ងន់ អុក និងបូស៊ីយ៉ា (boccia)។

ក្នុង ការ ប្រកួត កីឡា អាស៊ាន ប៉ារ៉ាហ្គេមលើកទី៩ នៅប្រទេសម៉ាឡេស៊ីកម្ពុជាទទួលបាន មេដាយប្រាក់៥ និង សំរឹទ្ធ ៥។ ការប្រកួតលើកទី១០ ដែលប្រទេសហ្វីលីពីនគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ ត្រូវបានលុបចោលដោយសារតែការគំរាមកំហែងនៃជំងឺកូវីដ-១៩។

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img