31 C
Phnom Penh
Saturday, June 25, 2022

កង់បីអុីតាលី ព្យាចូ (Piaggio) បានអញ្ចើញ លោកអគ្គនាយក ក្រុមហ៊ុន អ អិម ខេមបូឌា មករត់កង់បី ក្នុងទិវាពលកម្មអន្តរជាតិ 

ដើម្បីចូលរួមអបអរ ទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី០១ ខែ ឧសភា ខាងមុខនេះ ជាមួយនឹង កង់បីអុីតាលី ព្យាចូ (Piaggio) លោកអ្នកអាចធ្វើការកក់កង់បីអុីតាលីសម្រាប់ការធ្វើដំណើរក្នុងទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ដែលបើកបរដោយ លោកអគ្គនាយក ងន សាំង និងគណៈគ្រប់គ្រងក្រុមហ៊ុន អ អិម អេ ខេមបូឌា ជាច្រើនរូប។ ហើយថវិការដែលរកបានពីការរត់កង់បីនៅថ្ងៃទិវាពលកម្មអន្តរជាតិនេះផងដែរ នឹងត្រូវបានបរិច្ចាគទៅកាន់ អង្គការផ្ទះបាយកុមារ (Les Restaurants Des Enfants) គឺជាអង្គការដែលផ្គត់ផ្គង់អាហារទៅដល់ កុមារកំព្រា និងកុមារក្រីក្រជាប្រចាំដោយមិនគិតថ្លៃ ដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង ៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ការធ្វើដំណើររបស់លោកអ្នកជាមួយកង់បីអុីតាលី គឺជាការចូលរួមចំណែកក្នុងការបរិច្ចាកជួយដល់កុមារកំព្រា ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ។ បន្ថែមពីនេះទៀត អ្នកចូលរួមកក់ការធ្វើដំណើរក្នុងកម្មវិធីនេះនឹងទទួលកាដូស្រស់ស្អាតផងដែរពីកង់បីអ៊ីតាលី Piaggio ផងដែរ។ បើសិនជាលោកអ្នកមានចំណាប់អារម្មណ៍ ចង់ធ្វើដំណើរជាមួយ នឹងគណះគ្រប់គ្រងរបស់ក្រុនហ៊ុន អ អិម អេ ខេមបូឌា ណាម្នាក់ លោកអ្នកគ្រាន់តែធ្វើការស្គេន QR កូដ ដែលមាននៅលើផ្ទាំងរូបភាព ឫក៏អាចទូរស័ព្ទមកកក់ 092 888 424 ដើម្បីទម្លាក់លេខ  និងទីតាំង ឬ តាមរយៈលីង: https://docs.google.com/…/1FAIpQLSd76IAKYdph…/viewform

លោកអ្នកអាចជ្រើសរើសអ្នកបើកកង់បី ដែលលោកអ្នកពេញចិត្តតាមរយះឈ្មោះខាងក្រោម៖ 

១/ លោក ងន សាំង (អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា)

២/ លោក Erwan Soubelet (ប្រធានផ្នែកហិរញ្ញវត្ថុ)

៣/ លោក សេង វឹង (ប្រធានគ្រប់គ្រងទូទៅ ផ្នែករថយន្ត ហ្វត (Ford) )

៤/ លោក Virote Sawangchange (ប្រធានគ្រប់គ្រងទូទៅ រោងចក្រដំឡើងរថយន្ត ហ្វត (Ford) )

៥/ លោក ន៉ូ ណារុណ (ប្រធានគ្រប់គ្រងទូទៅ ផ្នែករថយន្ត ឆាងអាន (Changan) )

៦/ លោក ឡោ វុទ្ធី (ប្រធានគ្រប់គ្រងទូទៅ ផ្នែកកង់បី ព្យាចូ (Piaggio) )

៧/ លោក ម៉ារិន ឧត្តម (ប្រធានគ្រប់គ្រងទូទៅ ផ្នែកត្រាក់ទ័រ ចនឌា (John Deere) )

៨/ លោក ឈាង វណ្ណារ៉ា (ប្រធានគ្រប់គ្រងទូទៅ ផ្នែកគ្រឿងចក្រ និងយានយន្តប្រភេទធ្ងន់)

៩/ លោក តាំង អាង (ប្រធានគ្រប់គ្រងទូទៅ ផ្នែកផលិតផលចំរុះ)

១០/ លោក លី សុវណ្ណារិទ្ធ (ប្រធានគ្រប់គ្រងទូទៅ ផ្នែកសេវាកម្មជួលរថយន្ត AVIS)

១១/ លោក ម៉ម សុវណ្ណារ៉ា (ប្រធានគ្រប់គ្រង ផ្នែកធនធានមនុស្ស)

១២/ លោក កែវ សុវណ្ណារិទ្ធិ (ប្រធានគ្រប់គ្រង ផ្នែកឌីជីថល)

១៣/ លោក ជាម សុវណ្ណារិទ្ធិ (ប្រធានគ្រប់គ្រងផ្នែកសេវាកម្ម កូមិនខ្មែរ (Comin Khmer) )

- Advertisement -spot_imgspot_img

អានបន្ត