26 C
Phnom Penh
Tuesday, February 7, 2023

កងទ័ពមីយ៉ាន់ម៉ា-រុស្ស៊ី ចាប់ដៃគ្នាបង្កើតគណៈកម្មាធិការប្រឆាំងអំពើភេរវកម្ម

ប្រភពព័ត៌មានបានឱ្យដឹងថា កងទ័ពមីយ៉ាន់ម៉ានិងកងទ័ពរុស្ស៊ី បានបង្កើនចំណងមិត្តភាពមួយកម្រិតថែមទៀត ដោយភាគីទាំងពីរបានសហការគ្នាបង្កើតគណៈកម្មាធិការប្រឆាំងអំពើភេរវកម្ម តាមរយៈកិច្ចប្រជុំលើកដំបូងត្រូវបានធ្វើឡើងនៅទីក្រុងណៃពិដោររវាងពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។

គណៈកម្មាធិការនេះត្រូវបានបង្កើតឡើងតាមរយៈកិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពនៃប្រទេសទាំងពីរ ដែលបានពង្រឹងទំនាក់ទំនងគ្នាកាន់តែខ្លាំងថែមទៀតក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ បន្ទាប់ពីរដ្ឋប្រហាររបស់កងទ័ពមីយ៉ាន់ម៉ា ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ឯក Kim Alexey Rostislavovich អគ្គមេបញ្ជាការរងកងទ័ពសហព័ន្ធរុស្ស៊ីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាជាផ្លូវការ មកដល់នៅថ្ងៃទី២៩ ខែវិច្ឆិកា និងបានចូលជួបពិភាក្សាជាមួយ លោក មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា ជុំវិញអំពីបញ្ហាជាច្រើនស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពមីយ៉ាន់ម៉ា និងកងទ័ពរុស្ស៊ី ដូចជា៖ វិស័យអប់រំ បច្ចេកវិទ្យា សុខាភិបាល ក៏ដូចជាការផ្តល់អាហារូបករណ៍ដល់នាយទាហានមីយ៉ាន់ម៉ាឱ្យទៅសិក្សាបន្តនៅសាលាយោធារបស់កងទ័ពរុស្ស៊ី។

បន្ទាប់មកនៅថ្ងៃទី៣០ ខែវិច្ឆិកា លោកឧត្តមសេនីយ៍ឯក Kim Alexey Rostislavovich បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះរវាងមីយ៉ាន់ម៉ា-រុស្ស៊ី ជាមួយលោកឧត្តមសេនីយទោ ម៉ូ មីនធុន អគ្គសេនាធិការកងទ័ពមីយ៉ាន់ម៉ាដើម្បីប្រឆាំងភេរវកម្ម ហើយថ្ងៃទី១ ខែធ្នូ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំលើកទី១ ប៉ុន្តែមិនមានព័ត៌មានលម្អិតអំពីរបៀបវារៈនៃកិច្ចពិភាក្សាត្រូវបានបង្ហាញឱ្យដឹងឡើយ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img